អ្នក​ជំនាញ​ឯក​ទេស​ច្បាប់​កម្ពុជា​ និង​អូស្ត្រាលី​រៀប​ចំ​កិច្ច​ពិភាក្សា​ស្ដី​ពី​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កុមារ


អ្នក​ជំនាញ​ឯក​ទេស​ច្បាប់​កម្ពុជា​ និង​អូស្ត្រាលី​រៀប​ចំ​កិច្ច​ពិភាក្សា​ស្ដី​ពី​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កុមារ

អង្គភាព​ការពារ​កុមារ (CPU) ផ្ដួច​ផ្ដើម​ជាមួយ​អង្គការ​មូល​និ​ធិ​កុមារ​កម្ពុជា(CCF) និង​នគរបាល​ជាតិ​កម្ពុជា (CNP) រៀប​ចំ​វេទិកា​ផ្នែក​ច្បាប់​អន្តរជាតិ​ស្ដី​ពី​បទល្មើស​ប្រឆាំង​នឹង​កុមារ​នៅ​កម្ពុជា ដើម្បី​ធ្វើ​ការ​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ជាមួយ​ស្ថាប័ន​យុត្តិធម៌​កម្ពុជា។

 

 

អ្នក​ជំនាញ​ឯក​ទេស​ច្បាប់​កម្ពុជា​ និង​អូស្ត្រាលី​រៀប​ចំ​កិច្ច​ពិភាក្សា​ស្ដី​ពី​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កុមារ

 
ដើម្បី​បញ្ជូន​ជន​ល្មើស​មក​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់ និង​បញ្ឈប់​​ការ​បំពាន​លើ​កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព លោក ជេម ម៉ាក់​ខេប នាយក​ប្រតិបត្តិ​អង្គការCPU ប្រាប់​ថា ការ​បណ្ដុះបណ្ដាល​មន្ត្រី​នគរបាល​លើ​ការងារ​ពាក់ព័ន្ធ​ស្មុគស្មាញ​និង​ករណី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដូច​ជា ​​​ការ​ពង្រឹង​ឲ្យ​យល់​ច្បាស់​ពី​ច្បាប់​ ​ឧបករណ៍​ដែល​អាច​ប្រើ​ជា​ភស្តុតាង​សម្រាប់​សម្ភាស ​ជំនាញ​បច្ចេកទេស​ដល់​ព្រះរាជ​អាជ្ញា ​ការ​សម្ភាស​កុមារ​ជា​ជន​រង​គ្រោះ​ងាយ​ប្រមូល​ភស្តុតាង និង​ការ​ពិនិត្យDNA​ ដែល​គេ​ជឿ​ថា​ជា​របក​គំហើញ​ថ្មី​មួយ​លើ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ការ​កំណត់​ភស្តុតាង​គួរ​ឲ្យ​ទុក​ចិត្ត​មួយ ទោះ​ជន​រង​គ្រោះ​ស្លាប់​ក៏​អាច​ពិនិត្យ​បាន ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​តុលាការ​វិនិច្ឆ័យ ។

 

 

អង្គការCPUបាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បទ​ល្មើស​ចំនួន២៩៣ករណី ក្នុង​ឆ្នាំ​២០១៥ ដែល​ក្នុង​នោះ​មាន៣០ករណី គឺ​ជា​ករណី​អំពើ​មនុស្ស​ឃាត​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ៕

 

 

អ្នក​ជំនាញ​ឯក​ទេស​ច្បាប់​កម្ពុជា​ និង​អូស្ត្រាលី​រៀប​ចំ​កិច្ច​ពិភាក្សា​ស្ដី​ពី​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កុមារ

 

 

 

អត្ថបទ៖ លឹម សុ​នា