ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ភាព​ជោគជ័យ​របស់​លោក Quique Sanchez Flores គ្រូបង្វឹក​ក្លិប​Watford មួយ​ផ្នែក​បាន​មក​ពី​នាង Orsi Feher តារា​បង្ហាញម៉ូ​ដ​ដ៏​ស្រស់​ស្អាត ក្រោយ​ពី​ពួក​គេ​បាន​ទាក់ទង​គ្នា​អស់​រយៈពេល​៦​ឆ្នាំ ហើយ​នាង Orsi Feher រមែង​បង្ហាញ​រូបរាង​ក្នុង​ឈុត​ប៊ី​គី​នី​ជា​ញឹកញាប់​នៅ​ក្នុង​Facebook ។ គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​របស់​ក្លិប Watford រូប​នេះ​បាន​សេពគប់​នាង Feher អាយុ​៣៤​ឆ្នាំ អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ ។

សម្រស់​របស់​នាង​រមែង​ធ្វើ​ឱ្យ​បុរស​ៗ​រមួលក្រពើ ជា​ពិសេស​ពេល​ឃើញ​នាង​បង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី​នៅ​ក្នុង​Facebook ។ នាង​បញ្ជាក់​ថា លោក​Quique Sanchez Flores កំពុង​មាន​សេចក្ដីសុខ​លើ​លទ្ធផល​របស់​ក្លិប​Watford​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ជ័យជម្នះ​មួយ​ផ្នែក​កើតឡើង​ដោយសារ​រូប​នាង​ដែរ ៕