ឃាត់ខ្លួនមនុស្ស៥​នាក់ និង​រថយន្ត​មួយ​គ្រឿង​​ សង្ស័យពាក់​ព័ន្ធករ​ណី ​ប្លន់​សម្លាប់​​​​នៅ​ខេត្តព្រះវិហារ

ខេត្តក្រចេះ​ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់ ​ជា​មុខសញ្ញា​ជាប់​សង្ស័យ​ក្នុង​ករណី ​ប្លន់​សម្លាប់​អ្នក​បើករថយន្ត​តាក់ស៊ី ​ប្លន់​យក​រថយន្ត​សាំ​ងយ៉ុ​ង​មួយ​គ្រឿង ​ពី​ខេត្តព្រះវិហារត្រូវ​នគរបាលព្រហ្មទណ្ឌ​ខេត្តក្រចេះ​ បើក​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​បាន​ និង​ប្រគល់​ទៅ​ឲ្យ​នគរបាល​ខេត្តព្រះ​វិហារ​ ដើម្បី​បន្ត​និ​តិ​វិធី​។

ជន​ប្រុស​-​ស្រី​សង្ស័យ​ទាំង​៥​នាក់ ក្នុង​នោះ​មាន​ប្រុស​៤​នាក់ ​ត្រូវ​នគរបាល​ខេត្តក្រចេះ​ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​នៅ​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១១ មករា នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខ​ណៈ​​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​ក្នុង​គោលដៅ​ឆ្ពោះទៅ​ខេត្ត​រតនគីរី​។

នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តក្រចេះបាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជន​ទាំងនេះ​បានធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​រាយការណ៍​របស់​នគរបាល​ខេត្តព្រះវិហារ ពាក់​ព័​ន្ធលើ​ករណី​ឃាតកម្ម​ប្លន់​សម្លាប់​យក​រថយន្ត​ពី​ជន​រង​គ្រោះជា​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្តព្រះវិហារ​។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ បុរស​ជា​អ្នករត់​​តាក់ស៊ី​ម្នាក់ត្រូវ​បាន​បាត់​ខ្លួន​តាំងពី​ចុងខែ​ធ្នូ  ជាមួយ​​រថយន្ត​មួយ​គ្រឿង​​ដោយ​គ្មាន​មូលហេតុ ហើយ​ត្រូវ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​​​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​សុំ​ការអន្តរាគមន៍​។

រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ទី​៨ ​មករា សាកសព​របស់​បុរស​រង​គ្រោះ​ត្រូវ​អ្នកដើរ​ព្រៃ​ប្រទះ​ឃើញ​ស្លាប់​ស្អុយរ​លួ​ក្នុង​ព្រៃ ចំណុច​ត្រពាំង​ហ្ម​សែត ផ្លូវលំ​ចូល​ទៅ​ភូមិ​សំបូរ ឃុំ​សង្កែរ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​សាកសព​ត្រូវ​ជន​ដៃដល់​វាយ​សម្លាប់​ដោយយក​ខ្សែ​អង្រឹង​ចង់​រឹត​.​ក​។

ករណី​នេះ​ក៏​ត្រូវ​បាន​នគរបាល​ជំនាញ​កំណត់​ថា ជា​ករណី​ប្លន់​សម្លាប់​។ នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តក្រចេះ​លោក​វរសេនីយ៍ឯក កង វ​ណ្ណី បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ការ​ការ​ចុះ​ស៊ើបអង្កេត​របស់​កម្លាំង​នគរបាល​ខេត្តព្រះវិហារ លើករ​ណី​មួយ​នេះ ទើប​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​លើ​ជនសង្ស័យ និង​ក៏​សម្រេច​ចាប់ឃាត់​រថយន្ត​សាំ​ងយ៉ុ​ង​ពណ៌​លឿង​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z0670 មាន​ម្ចាស់​រថយន្ត ពី​នាក់​ប្តី​ប្រ​ព​ន្ឋ ព្រមទាំង​អ្នក​រួម​ដំណើរ​បី​នាក់​ផ្សេង​ទៀត​។

បើ​តាម​ការ​បញ្ជាក់​ពី​ជន​ប្រុស​-​ស្រី ទាំង​ពី​នាក់​ប្តី​ប្រ​ព​ន្ឋ​ជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​នេះ បាន​ប្រាប់​ថា រថយន្ត​មួយ​គ្រឿង​នេះ រូបគេ​បាន​ទិញ​បន្ត​ពី​មនុស្ស​មិន​ស្គាល់​អតសញ្ញាណម្នាក់​​ ហើយ​ជន​ទាំង​បី​នាក់​នេះ គឺ​ពួក​គេ​បាន​ជិះ​រថយន្ត​របស់​ខ្លួនពី​ខេត្តព្រៃវែងក្នុង​ដំណើរឆ្ពោះទៅ​ខេត្ត​រតនគីរី​។

ប៉ូលិស​បាន​បង្ហាញ​អត្តសញ្ញាណ​ថា ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៥​នាក់​ គឺ១-ឈ្មោះ ប៊ុ​ន សា​រុន  អាយុ​៤២​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ រី​ន សុត អាយុ​៣៨​ឆ្នាំ ជនសង្ស័យ​ទាំង​ពីរ​នាក់ ប្តី ប្រ​ព​ន្ឋ​មាន​ទីលំនៅ​ឃុំរ​ការ​កួយ ស្រុក​កងមាស ខេត្តកំពង់ចាម ​និង​ជនជាប់សង្ស័យ​បីនាក់​ផ្សេង​ទៀត​ រួម​មាន​១-កុំ ហឿ​ន អាយុ​៣៨​ឆ្នាំ ​២-​ឈ្មោះ ក្រាល ឈិ​ន អាយុ​៤១​ឆ្នាំ និង​​​៣-ឈ្មោះ រេ​ន ផល្លា អាយុ​៣១​ឆ្នាំ ជនសង្ស័យ​ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​តាំង​ស្វាយ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។

យ៉ាងណា​ក៏​ដោយ​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​សម្លាប់​នេះ នគរបាលខេត្តក្រចេះ​មិន​ទាន់​បាន​ធ្វើការ​សាកសួរ​នៅឡើយ​ទេ ដោយ​ជន​ទាំងនេះ​រួម​ទាំង​វត្ថុ​តាង មាន​រថយន្ត​សាំ​ងយ៉ុ​ង​មួយ​គ្រឿងដែល​បាន​ចាប់​ឃាត់ គឺ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តក្រចេះប្រគល់​ឲ្យ​នគរបាល​ខេត្តព្រះវិហារទាំង​យប់​ថ្ងៃ​ទី​១១ មក​រា ដើម្បី​យក​ទៅ​បន្ត​និ​តិ​វិធី​៕​

ឃាត់ខ្លួនមនុស្ស៥​នាក់ និង​រថយន្ត​មួយ​គ្រឿង​​ សង្ស័យពាក់​ព័ន្ធករ​ណី ​ប្លន់​សម្លាប់​​​​នៅ​ខេត្តព្រះវិហារ
ឃាត់ខ្លួនមនុស្ស៥​នាក់ និង​រថយន្ត​មួយ​គ្រឿង​​ សង្ស័យពាក់​ព័ន្ធករ​ណី ​ប្លន់​សម្លាប់​​​​នៅ​ខេត្តព្រះវិហារ
ឃាត់ខ្លួនមនុស្ស៥​នាក់ និង​រថយន្ត​មួយ​គ្រឿង​​ សង្ស័យពាក់​ព័ន្ធករ​ណី ​ប្លន់​សម្លាប់​​​​នៅ​ខេត្តព្រះវិហារ
ឃាត់ខ្លួនមនុស្ស៥​នាក់ និង​រថយន្ត​មួយ​គ្រឿង​​ សង្ស័យពាក់​ព័ន្ធករ​ណី ​ប្លន់​សម្លាប់​​​​នៅ​ខេត្តព្រះវិហារ
ឃាត់ខ្លួនមនុស្ស៥​នាក់ និង​រថយន្ត​មួយ​គ្រឿង​​ សង្ស័យពាក់​ព័ន្ធករ​ណី ​ប្លន់​សម្លាប់​​​​នៅ​ខេត្តព្រះវិហារ
ឃាត់ខ្លួនមនុស្ស៥​នាក់ និង​រថយន្ត​មួយ​គ្រឿង​​ សង្ស័យពាក់​ព័ន្ធករ​ណី ​ប្លន់​សម្លាប់​​​​នៅ​ខេត្តព្រះវិហារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត