ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

យោង​តាម​ស៊ី​ន​ហួ​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ទី​១១ មក​រា នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការ​កែទម្រង់​ក្នុង​គ្រប់​វិស័យ​ពេល​លោក​ចូ​ូ​ល​រួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២០ ក្រុម​ដឹកនាំ ដើម្បី​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​ការ​កែទម្រង់​ជា​អង្គការ​មួយ​បង្កើត​ឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ។

សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ រៀបរាប់​ថា សរុប​ឯកសារ​៧​ត្រូវ​បាន​អនុម័ត​ដោយ​កិច្ចប្រជុំ​ក្នុង​នោះ​មានការ​ណែនាំ​នានា ដែល​សំដៅ​ពង្រឹង​តម្លាភាព​របស់​រដ្ឋាភិបាល​ឱ្យ​បណ្តា​មន្ត្រី​រៀនសូត្រ និង​អនុវត្ត​ច្បាប់ កែទម្រង់​បណ្តា​ស្ថាប័ន​សាធារណៈ​ដែល​មាន​តំណែង​រដ្ឋបាល និង​កែទម្រង់​បណ្តា​សមាគម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ព្រមទាំង​បទបញ្ជា​មួយ ដើម្បី​ការពារ និង​ផ្តល់​រង្វាន់​ដល់​បណ្តា​អ្នក​ជួយ​រាយការណ៍​ពី​ការ​ខ្វះខាត​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​វិជ្ជាជីវៈ ។

សេចក្តី​ប្រកាស​គូសបញ្ជាក់​ថា តម្លាភាព​គឺជា​ទិដ្ឋភាព​សំខាន់​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​គោរព​ច្បាប់ ។ អំណាច​ត្រូវ​តែ​មាន​តម្លាភាព​គ្រប់​ទីកន្លែង ។ អាទិភាព​ត្រូវ​ផ្តោត​លើ​ស្ថាប័ន​ធនាគារ​រដ្ឋ ការ​គ្រប់គ្រង​ធនធាន​សាធារណៈ និង​លើ​ផ្នែក​អនុម័ត និង​អនុវត្ត​គម្រោង​សាធារណៈ​ចម្បង​នានា ។ បណ្តា​មន្ត្រី​ត្រូវ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៀន​ច្បាប់ និង​បង្កើន​សមត្ថភាព​បំពេញ​កាតព្វកិច្ច​ស្រប​តាម ច្បាប់ ។ សេចក្តី​ប្រកាស​អំពាវនាវ​ដល់​បណ្តា​អ្នក​ទទួលខុសត្រូវ​សាធារណៈ​ឱ្យធ្វើ​គំរូ​គេ​ក្នុង​ការ​បង្កើន​ចំណេះដឹង និង​គោរព​ច្បាប់ ៕