ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តព្រះវិហារ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ​រថយន្តវីហ្គោមួយគ្រឿង​បានក្រឡាប់បណ្តាល​​ឲ្យស្រ្តីម្នាក់ស្លាប់​និងមនុស្ស៥នាក់​ទៀតនៅក្នុង​រថយន្តបានរងរបួសធ្ងន់ស្រាល ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​វេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១២​ មករា ២០១៦​ នៅក្នុងតំបន់ព្រៃជ្រៅ​តាមផ្លូវលេច៦២​ ស្ថិតក្នុងឃុំរំដោះស្រែ​ ស្រុកជំាក្សាន្ត ។ សេចក្តីរាយការណ៍​បានស្រង់សំដីសមត្ថកិច្ចមូលដ្ឋាន​បញ្ជាក់បន្ថែមថា​ ​ស្រ្តីដែលស្លាប់ជាភរិយា​របស់លោកឧត្តមសេនីយ៍ឯក​ អ៊ុំ សំអាត ​បម្រើការងារ​នៅក្នុងអង្គភាព​កងអង្គរក្ស​សម្តេចតេជោ​ ហ៊ុន សែន ៕