ប្រភេទនៃការមករដូវអាច​ព្រមានថា អ្នកច្បាស់ជាមាន​ជំងឺអ្វីមួយគេចមិនផុត

មនុស្សស្រី​តែងតែគិតថា​ ការ​មករដូវទៀងទាត់ជាគ្មាន​អ្វីក្រើន​រំលឹកពីការគ្មានផ្ទៃពោះនោះឡើយ។ តែទោះបីជា​យ៉ាងណា មាន​ការពិត​ជាច្រើននៅ​ពីក្រោយគំនិត​មួយនេះ ការមក​រដូវ​មិនមែន​ត្រឹមតែ​ធ្វើឲ្យអ្នក​ដឹងថា គ្មាន​កូនប៉ុណ្ណោះ​ទេ តែក៏នៅ​មានបញ្ហាច្រើន​ជាង​នេះទៀត។ ខាងក្រោមនេះ​ជារោគសញ្ញា ៦យ៉ាង​នៃការមករដូវដែ​លអ្នក​គួរដឹង៖
 
ប្រភេទនៃការមករដូវអាច​ព្រមានថា អ្នកច្បាស់ជាមាន​ជំងឺអ្វីមួយគេចមិនផុត
ដុំគីសក្នុង​កស្បូន និង​ស្បូន
ការមាន​លំហូរឈាមច្រើន​ខុសធម្មតា​ក្នុងកំឡុងពេល​មករដូវ និងមាន​លំហូរដុំឈាម ឬលំហូរឈាម​ក្នុងចន្លោះ​ពេលមករដូវ​អាចជារោគសញ្ញា​នៃដុំគីស​ក្នុងកស្បូន ឬស្បូន។ វិធីព្យាបាល​បញ្ហាដុះដុំគីស​ក្នុង​កស្បូន ឬស្បូន​ដោយការវះកាត់​ក្នុងកំឡុង​ពេលពិនិត្យមើល​ឆ្អឹងត្រគាក។
ជំងឺមហារីកស្បូន
យោងតាម​អ្នកជំនាញ​លោក Alyssa Dweck បាន​ឲ្យដឹងថា ការមករដូវមិនទៀងទាត់​ក៏អាច​ជារោគសញ្ញា​នៃជំងឺមហារីកស្បូន​ផងដែរ។ ការ​ឈឺចាប់​ក្នុងពេល​រួមភេទ​អាច​ជា​រោគសញ្ញា​​នៃជំងឺមហារីកស្បូន​មួយផ្សេង​ទៀត តែទោះបីជា​យ៉ាងណា វាអាចជា​រោគសញ្ញា​មិនធ្ងន់ធ្ងរឡើយ។
ការឈឺចាប់​ពេលធ្លាក់រដូវ
ការឈឺចាប់​តែងតែកើតមានក្នុងពេល​មករដូវ តែទោះបីជា​យ៉ាងណា ប្រសិនបើការ​ឈឺចាប់​នេះឈានដល់​ចំណុចមួយដែល​មិនអាចទ្រាំបាន វាអាច​ជារោគសញ្ញា​នៃការឈឺចាប់​ពេល​ធ្លាក់រដូវ។ យោង​តាមទស្សនាវដ្តីវិទ្យាសាស្ត្រ Upsala បាន​ឲ្យដឹងថា ការឈឺចាប់​ពេលមករដូវ​នេះអាចបណ្តាល​មកពីកត្តាជាច្រើន​ដូចជា៖ ទម្ងន់ស្រាលពេក, ការ​ជក់បារី ឬការមក​រដូវយូរពេក។ ប្រសិនបើអ្នក​ទទួលទាន​តែ ហើយ​ជួបនឹង​បញ្ហាឈឺចាប់​នេះ អ្នកគួរ​គិតប្តូរ​ទៅជាតែថ្មីវិញ។
យោងតាម​ការសិក្សា​ដែលបានចេញ​ផ្សាយដោយទស្សនាវដ្តីក​សិកម្ម និងអាហារ​គីមីបាន​ឲ្យដឹងថា តែឆាម៉ូមៀល (chamomile) មាន​ផ្ទុក​នូវសមាសធាតុ​ដែល​អាច​ជួយបំបាត់​បញ្ហាឈឺចាប់​ពេល​មក​រដូវ។
បញ្ហាក្រពេញទីរ៉ូអ៊ីត និងក្រពេញ​ស្លេស
លោកវេជ្ជបណ្ឌិត Dweck បាន​និយាយថា ការមករដូវតិចបង្ហាញ​ពីបញ្ហាក្រពេញទីរ៉ូអ៊ីត​របស់អ្នក។ យោងតាម​គ្លីនិក Mayo បានឲ្យដឹងថា រោគសញ្ញា​នៃ​បញ្ហា​ក្រពេញទីរ៉ូអ៊ីត​បណ្តាល​មកពីការបំរែបំរួល​វដ្តរដូវ (ដូចជា ការមករដូវ​តិច និងការ​មករដូវញឹកញាប់​មានតិច), ខ្សោយ​សាច់ដុំ, ថប់​អារម្មណ៏, គេង​មិនលក់, ញ័រដៃ និង​ស្រកទម្ងន់។ ប្រព័ន្ធភាពស៊ាំ​ខ្លាំង​ជាគន្លឹះធ្វើឲ្យ​ក្រពេញ​ទីរ៉ូអ៊ីត​ដំណើរការ​បានល្អ ដូច្នេះប្រសិន​បើអ្នក​ចង់ការពារ​ក្រពេញទីរ៉ូអ៊ីត សំខាន់​អ្នក​ត្រូវទទួលទាន​អាហារ ដែលសម្បូរ​ទៅដោយសារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។
អាហារទាំង​អស់​នេះរួមមាន៖ ផ្លែស្ទ័របឺរី, ប្លូបឺរី, ផ្លែបឺរីក្រហម និងប្រភេទផ្លែបឺរី​ជាច្រើនផ្សេងទៀត។ លំហូរឈាម​តិច​ពេល​មករដូវ​ក៏អាច​ជារោគសញ្ញា​នៃបញ្ហា​ក្រពេញ​ស្លេស​ផង​ដែរ។
អសមតុល្យ​អរម៉ូន
ការមករដូវយឺតយ៉ាវ​អាចធ្វើឲ្យអ្នក​ភ័យខ្លាច ឬសប្បាយ​ចិត្ត អាស្រ័យលើ​ស្ថានភាព។ តែទោះបីជាយ៉ាង​ណា ប្រសិនបើការ​មករដូវ​របស់អ្នក​យឺត នេះអាច​ជាសញ្ញា​នៃបញ្ហា​អ្វីមួយ​ច្រើន​ជាង​ការមាន​ផ្ទៃពោះ។ វាក៏អាច​ជាសញ្ញានៃអសមតុល្យ​អរម៉ូន។ យោងតាម​កសាលាវិទ្យាសាស្ត្រ​នៅទីក្រុងញូយ៉ក​បានឲ្យដឹង​ថា ការព្យាបាល​គួរតែ​យកចិត្ត​ទុកដាក់​លើការ​ស្តារ​វដ្តរដូវធម្មជាតិ​ឡើងវិញ ដើម្បីការពារ​ពីផលវិបាក​នៃអសមតុល្យ​អរម៉ូន​ក្នុងរយៈពេ​លវែង និង​ខ្លី។ អ្នកជំនាញ​ជាច្រើនបាន​ណែនាំឲ្យផ្លាស់ប្តូរ​ជីវិតរស់​នៅប្រចាំ​ថ្ងៃជាមុនសិន មុននឹង​ដំណើរការ​ព្យាបាល។ វិធីនេះរួម​មាន ការផ្លាស់ប្តូរ​របបអាហាររបស់អ្នក, ធ្វើលំហាត់ប្រាណ និងរកវិធីដើម្បី​កាត់បន្ថយ​ភាពតានតឹង។
ដុំសាច់ក្នុង​ក្រពេញស្លេស្ម
ការមិនមករដូវ​របស់អ្នក​ក៏អាចជាសញ្ញានៃការដុះដុំសាច់​ក្នុងក្រពេញ​ស្លេស្ម។ រោគសញ្ញាផ្សេង​ទៀតរួម​មាន៖ ចេញទឹកដោះខុស​ធម្មតា និង​ឈឺក្បាល។ នេះអាច​ជាសញ្ញា​នៃការ​ដុះដុំសាច់​មហារីក និង​តែងតែកើត​ចំពោះ​មនុស្សចាស់៕
ដោយ៖ ដារ៉ា
ប្រភព៖ healthylife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រភេទនៃការមករដូវអាច​ព្រមានថា អ្នកច្បាស់ជាមាន​ជំងឺអ្វីមួយគេចមិនផុត