ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ​៖ ​កុមារី​២​នាក់​​បងប្អូន​បាន​​ស្លាប់ ​បន្ទាប់ពី​ត្រូវ​រថយន្ត​ម៉ាក​នី​ស្សាន់​មួយ​គ្រឿង ​បើក​​បុក​កាលពី​វេលា​ម៉ោង​១១ និង៣០​នាទី​ថ្ងៃ​ទី​​១២ ​មក​រា ​នេះ ស្ថិត​នៅ​ខាង​មុខ​សាលា​បឋម​សិក្សា​​ក្នុងភូមិ​បេង​ទ្រេត ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខណៈ​​កុមា​រី២​នាក់​បង​ប្អូន​​នេះចេញពី​សាលា​រៀន​ ហើយ​​នាំ​គ្នា​ដើ​ឆ្លងថ្នល់​បំរុង​​ទៅ​​ផ្ទះ​ ។

ប្រភព​ដដែល​​​ថា រថយន្ត​ម៉ាក​នី​ស្សាន់​នោះ ​ពាក់​ស្លាក​លេខត​.៦១៣៧ ភព​២ អ្នកបើកបររត់បាត់ មាន​​ឈ្មោះ​​ង៉ោ​ល ហៅ​អា​ង៉ោ​ល ​ដោយ​យក​​រថយន្តទៅទុក​ក្នុង​​ស្ថា​នីយ​​ប្រេង​​មួយ​​កន្លែង​​នៅ​ក្នុងស្រុក​សំពៅ​លូន​ ។ រីឯ​កុមារី​រង​គ្រោះ​ម្នាក់​​ឈ្មោះ​ស្រី ពេជ្រ អាយុ​៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ស្រី យី​ង អាយុ​៧​ឆ្នាំ ដែល​ជា​បងប្អូន​បង្កើត ​។

ប្រភព​បន្តទៀត​​ថា រថយន្ត​នោះ​បាន​បើក​​បុក​ក្មេង​ស្រី​ទាំង​២​នាក់​ទាំង​​កំរោល ហើយ​មិន​ព្រម​ឈប់​ទេ បែរជា​បើក​កិន​បន្ថែម រួច​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន​ ​ពេល​ជន​នេះ​បើករថយន្ត​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ស្ថានីយ​ប្រេង​របស់​ថៅកែ​ខ្លួន​ ។