កម្មករសំណង់​ម្នាក់​ឆក់​ខ្សែរ​ភ្លើង​រងរបួស​ធ្ងន់

កម្មករសំណង់​ម្នាក់​ឆក់​ខ្សែរ​ភ្លើង​រងរបួស​ធ្ងន់ ខណៈពេលដែល​លើកដែក​ស​សៃ​ទៅ​ប៉ះ​និង​ខ្សែរ​ភ្លើង​ដ៏​ធំ នៅក្នុង​ការដ្ឋាន​មួយកន្លែង​ក្បែរ​ស្ថា​នី​បូ​ប​ទឹក​បឹង​ទ​ពុន​បុរស​ជាជាង​ចាប់​ជ្រី​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​រលាកភ្លើង​របកស្បែក​ពេញ​ខ្លួន ខណៈពេលដែល​លើកដែក​ស​សៃ​មួយ​ដើម​ទៅ​ប៉ះ​និង​ខ្សែរ​កាបិ៍​ស្រាត​មួយ​ខ្សែរ​បណ្តាលអោយ​ផ្ទុះ​នៅក្នុង​ការដ្ឋាន​សំណង់​ផ្ទះល្វែង​មួយកន្លែង​នោះ​។​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​ និង​ ១៥​នាទី​ល្ងាច ថ្ងៃទី ៨ ខែមករា ឆ្នាំ​២០១៦ នៅលើ​ជាន់​ទី​១ ផ្ទះ​លេខ​៥៣០ ផ្លូវ​លេខ ៣៧១ ផ្លូវ​លេខ ៣៧១ ភូមិ​ត្នោតជ្រុំ​៤ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​ ។​ បុរសរងគ្រោះ​មានឈ្មោះ រ៉ា រ័ត្ន អាយុ ២៥​ឆ្នាំ មាន​មុខរបរ​ជាជាង​ចាប់​ជ្រី​ផ្ទះ មាន​ស្រុកកំនើត​នៅ​បង្អែក ឃុំ ឬ​ស្សី​ភ្លោះ ស្រុក ពាម​ជរ ខេត្តស្វាយរៀង ត្រូវបាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​រលាកភ្លើង​របកស្បែក​ពេញ​ខ្លួន​សំណាងល្អ​មិន​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​ជីវិត និង​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំ​ ។​

កម្មករសំណង់​ម្នាក់​ឆក់​ខ្សែរ​ភ្លើង​រងរបួស​ធ្ងន់

មុនពេល​កើតហេតុ​បុ​រង​រងគ្រោះ​បាន​លើកដែក​ស​សៃ​មួយ​ដើម​ដែលមាន​ប្រវែង​ជា​ជិត​១០​ម៉ែត្រ ដើម្បី​យកទៅ​កាត់ត​វេរ៉ងដា ក៏​ស្រាប់តែ​ប៉ះ​ខ្សែ​កាបិ៍​បណ្តាលអោយ​ផ្ទុះ​លាន់ឮ​យ៉ាងខ្លាំង និង​បែក​ផ្កាភ្លើង បណ្តាលអោយ​ធ្លា​ក់មក​ទើ​លើ​អ​ន្ទា​រ​តែម្តង​។​ភា្ល​ម​នោះ​ក្រុម​កម្មករសំណង់​ដែល​ធ្វើការ​ជាមួយគ្នា​ជួយ​ដាក់ចុះ​មកក្រោម ដើម្បី​ជួយសង្គ្រោះ​ដោយ​យក​ដីខ្សាច់​ទៅ​កប់​លើ​ខ្លួន​បុរសរងគ្រោះ​ ។​ ក្រោយពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏បាន​ចុះមក​ដល់ និង​ហៅ​រថយន្ត​សាមុយ​មក​ដឹកយក​បុរសរងគ្រោះ​ទៅធ្វើ​ការសង្គ្រោះ​ផងដែរ​ ៕​ (ប្រភព TV5)

កម្មករសំណង់​ម្នាក់​ឆក់​ខ្សែរ​ភ្លើង​រងរបួស​ធ្ងន់