របៀប​បិទ​គេហទំព័រ​ផ្សេងៗ​ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ​ iPhone និង iPad

នេះជាចំណេះដឹងមួយ ដែលមិត្តអ្នកអាន ដែលមិនទាន់បានដឹង គួរតែដឹង ពីរបៀប បិទគេហទំព័រមិនល្អផ្សេងៗ ដូចជាអាសអាភាស ឬល្បែងស៊ីសង មួយចំនួន ដើម្បីការពារពី ក្មេងលួចបើកមើល ឬលេង ល្បែងស៊ីសង តាមរយៈអនឡាញ។

របៀប​បិទ​គេហទំព័រ​ផ្សេងៗ​ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ​ iPhone និង iPad

ការបិទគេហទំព័រនេះ មានភាពងាយស្រួលមែនទែន ដែលអ្នកអាចអនុវត្តបានតាមវិធីដែលយើងណែនាំខាងក្រោមនេះ៖

1. អ្នកត្រូវចូលទៅកាន់ Settings > General > Restrictions

របៀប​បិទ​គេហទំព័រ​ផ្សេងៗ​ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ​ iPhone និង iPad

2. បន្ទាប់អ្នកត្រូវ Enable វា រួចវាយលេខសម្ងាត់ ហើយអ្នកត្រូវ អូសចុះក្រោមបន្តិច រើសយកកន្លែង Websites

របៀប​បិទ​គេហទំព័រ​ផ្សេងៗ​ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ​ iPhone និង iPad

3. ពេលចូលដល់ហើយ អ្នកត្រូវធីកលើ Limit Adult Content បន្ទាប់ ចុចលើ Add a Website ត្រង់កន្លែង Never Allow ពេលនោះវានឹងចេញផ្ទាំងមួយ ឲ្យអ្នកវាយគេហទំព័រនោះចូល ហើយចុច Done

របៀប​បិទ​គេហទំព័រ​ផ្សេងៗ​ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ​ iPhone និង iPad

4. ពេលនោះ អ្នកទៅបើកគេហទំព័រនេះ លើ Safari វិញ វាមិនចេញនោះទេ ទាល់តែបើកលេខសម្ងាត់ដែលបានដាក់ ទើបបើកចេញ។

របៀប​បិទ​គេហទំព័រ​ផ្សេងៗ​ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ​ iPhone និង iPad

អ្នកទាំងអស់គ្នា គួរតែចេះប្រើមុខងារនេះ ហើយសង្ឃឹមថា នៅពេលដែលអ្នកត្រូវការវា អ្នកអាចធ្វើវាបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

របៀប​បិទ​គេហទំព័រ​ផ្សេងៗ​ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ​ iPhone និង iPad

  • ដោយ: Hong
  • 3:25 PM, 12 January
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ