អ៊ឹម ជីវ៉ា ឈឺ​ធ្ងន់​ត្រូវ​ចូល​បន្ទប់សង្គ្រោះបន្ទាន់​

តារាចម្រៀង និង សម្តែង អ៊ឹម ជីវ៉ា មាន​ជំងឺ​ជា​ទម្ងន់​ត្រូវ​ចូលទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាល​ពី​យប់​ថ្ងៃទី ១១ មករា ដែល​រហូត​មកទល់ពេលនេះ​ស្ថានភាព​ជំងឺ​ស្ថិតនៅក្នុង​ការតាមដាន​ពី​គ្រូពេទ្យ​ជំនាញ នៅឡើយ ​។​ ​ជួប​ជាមួយ​ប្រជាប្រិយ កាលពី​រសៀល​នេះ អ៊ឹម ជីវ៉ា ដែលមាន​ប្រវត្តិ​តស៊ូ​មិនធម្មតា​ក្នុង​ជីវិត ហើយក៏​ជា​ក្រុមប្រឹក្សា​​ភិ​បាល​សមាគម​សិល្បករ​ខ្មែរ​ផង​នោះ បានឱ្យដឹងថា លោក​មាន​ជំងឺ​បេះដូង និង សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​ធ្វើឱ្យ​លោក​ឈឺចាប់​ផ្នែក​ក្បាល​យ៉ាងខ្លាំង​។

អ៊ឹម ជីវ៉ា ឈឺ​ធ្ងន់​ត្រូវ​ចូល​បន្ទប់សង្គ្រោះបន្ទាន់​

លោក​បាន​រៀបរាប់​បន្តថា មុនដំបូង​អាកា​រលោក​ហាក់ដូច​​ជា​មិនសូវ​ស្រួលខ្លួន​ខ្លាំង រហូតដល់​ស្ទើរ​ស្ទះខ្យល់ ទើប​ក្រុមគ្រួសារ​ប្រញាប់​បញ្ជូន​លោក​មក​សង្គ្រោះបន្ទាន់​​តែម្តង​។ លោក​ក៏បាន​បញ្ជាក់ដែរថា លោក​មាន​ជំងឺលើសឈាម​នេះ​ជាង​ពីរ​ឆ្នាំ​មកហើយ តែដោយសារ​តែ​លោក​​មិនបាន​តាមដាន​ជំងឺ និង មិនបាន​លេបថ្នាំ​ទៀងទាត់​ផង​ទើប​ធ្វើឱ្យ​ជំងឺ​រើ​ឡើង​ពេលនេះ​តែម្តង ។​

អ៊ឹម ជីវ៉ា ឈឺ​ធ្ងន់​ត្រូវ​ចូល​បន្ទប់សង្គ្រោះបន្ទាន់​

នៅពេលនេះ​លោក​នៅតែ​ស្ថិតក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នៅឡើយ ហើយក៏​មិនដឹងថា នឹង​អាច​ចេញមក​វិញ​នៅ ពេលណា​ដែរ ខណៈដែល​លោក​បញ្ជាក់ថា គ្រូពេទ្យ​កំពុងតែ​ដាម​ដាន​ជំងឺ ហើយ​ត្រូវ​ថត​ពិនិត្យ​នូវ​កន្លែង​ជាច្រើន ទៀត​នៃ​សរីរាង្គកាយ ។​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​លោក​សូមកុំ​ឱ្យមាន​ការព្រួយបារម្ភ​ពី​សុខភាព​របស់លោក​នោះឡើយ ព្រោះថា ពេលនេះ​លោក​បានមក​ពេទ្យ​ទាន់ពេលវេលា ហើយក៏​កំពុងតែ​តាមដាន​សុខភាព​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ ផងដែរ ៕ ភូមិន្ទ​