​អស្ចារ្យ​! រថយន្ត​ស្ព័​រ Lamborghini ទឹក​លិច​ដល់​ដំបូល​ហើយក៏​នៅតែ​គ្មាន​បញ្ហា (​មាន​វីដេអូ​)

​វីដេអូ​មាន​រយៈពេល​ជាង ៣០ វិនាទី ដែល​កំពុងតែ​ល្បី​នៅក្នុង Facebook ខាងក្រោម​នេះ​បានបង្ហាញ​អំពី​ទឹកជំនន់​លិច​មហាវិថី​មួយចំនួន​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។ ដែល​ទឹកជំនន់​នេះ​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះទង្គិច​ជាច្រើន​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាជន​អាមេរិក ដែល​រស់ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ទាំងមូល​ទៀតផង ។ នៅក្នុង​វីដេអូ​ខ្លី​នេះដែរ​គេ​ឃើញ​មាន​រថយន្ត​ទំនើប​ម៉ាក Lamborghini តម្លៃ​ប្រហែល ២០ ម៉ឺន​ដុល្លារ​អាមេរិក បាន​បើក​ឆ្លងកាត់​នៅលើ​ផ្លូវ​ក្នុង​ទីក្រុង San Diego ដែល​លិចលង់​ដោយ​ទឹកជំនន់ ជាមួយ​រថយន្ត​ម៉ូ​ដែល​ដទៃទៀត ។

​អស្ចារ្យ​! រថយន្ត​ស្ព័​រ Lamborghini ទឹក​លិច​ដល់​ដំបូល​ហើយក៏​នៅតែ​គ្មាន​បញ្ហា (​មាន​វីដេអូ​)

ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះគេ​សង្កេតឃើញថា​មាន​រថយន្ត​ម៉ូ​ដែល​ដទៃទៀត​ជាច្រើន​បាន​ជួប​នូវ​ផលវិបាក​ក្នុងការ​បើកបរ​ដោយសារតែ​ទឹកជំនន់​លិចលង់​ខ្លាំងពេក ប៉ុន្តែ​សម្រាប់​រថយន្ត​ស្ព័​រ​ម៉ូ​ដែល Lamborghini មួយ​នេះ​វិញ​នៅ​ទោះបីជា​ទឹក​លិច​ជិត​ដល់​ដំបូល​យ៉ាងណាក៏ដោយ​ក៏​ម្ចាស់​រថយន្ត​នៅតែមាន​ទំនុកចិត្ត ហើយ​ព្យាយាម​បើក​សំដៅ​ទៅមុខ​ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ ។ ​

​អស្ចារ្យ​! រថយន្ត​ស្ព័​រ Lamborghini ទឹក​លិច​ដល់​ដំបូល​ហើយក៏​នៅតែ​គ្មាន​បញ្ហា (​មាន​វីដេអូ​)

គួរ​បញ្ជាក់ដែរថា សម្រាប់​វីដេអូ​ខ្លី​មាន​រយៈពេល​ជាង ៣០ វិនាទី នេះដែរ​បាន​ថត​ដោយ​អ្នក​នៅក្នុង​ទីក្រុង San Diego នោះ​ផ្ទាល់​តែម្តង ហើយ​ក៏បាន​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម Facebook កាលពី​ថ្ងៃ​ពុធ ខែមករា ឆ្នាំ ២០១៦ កន្លងទៅនេះ ដោយមាន​អ្នក​ចូល​ទស្សនា​រហូតដល់ ១,១០៣,០០០ នាក់​ឯណោះ ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​