ប៉ូលិសអន្តោប្រវេសន៍ ត្រៀម​បណ្តេញ​ជនបរទេស​ចំនួន ៧៣ នាក់ ចំនួន ១០ សញ្ជាតិ ចេញពី​កម្ពុជា​

ភ្នំពេញ: ​ប៉ូលិសអន្តោប្រវេសន៍ បានប្រកាស​ត្រៀម​បណ្តេញ​ជនបរទេស ចំនួន ៧៣ នាក់ ក្នុងនោះ មាន​ស្ត្រី ១៦​នាក់ ចំនួន ១០ សញ្ជាតិ​។ ជនបរទេស​ទាំងនោះ ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចេញផ្សាយ​នៅថ្ងៃទី​១២ ខែ​មករា ឆ្នាំ២០១៦។​

​របាយការណ៍ បាន​បង្ហាញថា ជនបរទេស​ចំនួន ៧៣ នាក់ ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​នោះ រួមមាន​៖
​១/​ជនជាតិ​វៀតណាម ចំនួន ៥៣ នាក់ ( ស្រី ១៦​នាក់​ )​   
​២/​ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួន ០៧ នាក់ (​ប្រុស​)
​៣/​ជនជាតិ​អង់គ្លេស ចំនួន ០២ នាក់ (​ប្រុស​)
​​៤/​ជនជាតិ​កូរ៉េ ចំនួន ០១ នាក់ (​ប្រុស​)
​៥/​ជនជាតិ​ហូ​ឡង់ ចំនួន ០២​នាក់​(​ប្រុស​)
​៦/​ជនជាតិ​សេ​រ៉ា​លេ​អូន ចំនួន ០១​នាក់​(​ប្រុស​)
​៧/​ជនជាតិ​អាឡឺម៉ង់ ចំនួន ០២​នាក់​(​ប្រុស​)
​៨/​ជនជាតិ​បា​គី​ស្ថាន ចំនួន ០១​នាក់​(​ប្រុស​)
​៩/​ជនជាតិ​ឥណ្ឌា ចំនួន ០១​នាក់​(​ប្រុស​)
​១០/​ជនជាតិ​កាណាដា ចំនួន ០១​នាក់​(​ប្រុស​)

​របាយការណ៍​ក៏បាន​បង្ហាញថា ​ទោះបីជា​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ បាន​រឹតបន្តឹង​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ជនបរទេស​មួយចំនួន​តូច ឆ្លៀត​លួច​ឆ្លងដែន ស្នាក់នៅ និង​ធ្វើ​ការរកស៊ី​ដោយ​ខុសច្បាប់​៕​

ប៉ូលិសអន្តោប្រវេសន៍ ត្រៀម​បណ្តេញ​ជនបរទេស​ចំនួន ៧៣ នាក់ ចំនួន ១០ សញ្ជាតិ ចេញពី​កម្ពុជា​