អតីត​អ្នកបើករថយន្ត​កា​ពី​តូ​ល​បីនាក់​របួសធ្ងន់​ស្រាល បន្ទាប់ពី​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​ជាមួយ​ក្រុម​អ្នករត់​កង់​បី​ព្រឹក​មិញ

​រាជធានី​ភ្នំពេញ​៖​ប្រភពព័ត៌មាន​រាយការណ៍​ថា អតីត​អ្នកបើក​បររថ​យន្តកា​ពី​តូ​ល​បីនាក់​បាន​រងរបួស​ធ្ងន់​ស្រាល​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​កាលពី​ព្រឹក​មិញ​រវាង​អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ដែល​ធ្វើ​ការតវ៉ា​នៅមុខ​ក្រុមហ៊ុន​ជាមួយ​ក្រុម​អ្នករត់ម៉ូតូឌុប​។​

​    ​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ ក្រុម​អតីត​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​បាន​បន្ត​ការតវ៉ា ខាងមុខ​ក្រុមហ៊ុន ដោយ​ពួកគេ​បាន​លើក​បដា​និង​ស្រែក​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ ដំណើរ​តាម​រថយន្តក្រុង​កា​ពី​តូ​ល ហើយ​ចោទ​ក្រុមហ៊ុន​ថា រំលោភ​សិ​ទ្ឋ​ពួកគាត់​និង​មិន​គោរព​ច្បាប់​ការងារ​។ ប៉ុន្តែ​ពេល​ក្រុមអ្នកតវ៉ា​កំពុង​ឈរ​នៅមុខ​ក្រុមហ៊ុន​ក៏​ស្រាប់​តែមាន​ក្រុម អ្នករត់​ម៉ូតូ​កង់​បី​មួយក្រុម​ចេញមក​រុញច្រាន​និង​ប្រើ​អំពើហិង្សា​លើ ពួកគាត់​បណ្តាល​ឲ្យ​អតីត​បុគ្គលិក​អ្នកបើកបរ​ម្នាក់​រងរបួស​ធ្ងន់​និង​២ នាក់​របួសស្រាល ។

​    ​ពាក់ព័ន្ធ ការប្រើ​ហិង្សា​នេះ​ក្រុម​អតីត​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល អះអាងថា សង្ស័យថា​មាន​អ្នក​ញុះញុង​នៅ​ពី​ក្រោយខ្នង​អំពើហិង្សា​នេះ​។

​    ​លោក ហូ កុ​វណ្ណ ដែលជា​តំណាង​ក្រុមហ៊ុន​បានចេញ​មុខ​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមហ៊ុន​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នករត់​បី និង​ក្រុម​អតីត​អ្នកបើកបរ​រថយន្ត​នោះទេ​៕

អតីត​អ្នកបើករថយន្ត​កា​ពី​តូ​ល​បីនាក់​របួសធ្ងន់​ស្រាល បន្ទាប់ពី​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​ជាមួយ​ក្រុម​អ្នករត់​កង់​បី​ព្រឹក​មិញ