ក្រឡាប់រថយន្ត វីហ្គោ ស្លាប់១ របួសធ្ងន់ ៥ នៅព្រះវិហារ

ភ្នំពេញ៖ ប្រភពព័ត៌មាន ពីខេត្តព្រះវិហារ ឲ្យដឹងថា មានករណីរថយន្តToyota Vigo មួយគ្រឿង បានក្រឡាប់ និងបណ្តាល ឲ្យស្រ្តីម្នាក់ស្លាប់ និង៥នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦ នៅស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។

លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា "ករណីគ្រោះថ្នាក់នោះ ដោយសារអ្នកបើកបរដែលជាអង្គរក្សនោះ ងងុយដេក"។

លោកអភិបាលខេត្ត បានបញ្ជាក់ថា លោកបានណែនាំឲ្យមន្រ្តីកាកបាទក្រហម ចុះទៅយកអំណោយ និងសាកសួរសុខទុក្ខជនរងគ្រោះ ដែលក្នុងនោះមានកូនស្រី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ រីឯសាកសព ត្រូវបានយកទៅធ្វើទៅតាមប្រពៃណី។

ជាមួយគ្នានេះ លោក ស៊ី ការី ស្នងការនគរបាលខេត្តព្រះវិហារ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា “កងអង្គរក្សប្រចាំទិសសាឯម បានរងរបួសធ្ងន់ ជាមួយមនុស្ស៤នាក់ផ្សេងទៀត ដោយឡែកប្រពន្ធគាត់ស្លាប់។ ឥឡូវយើងកំពុងរៀបចំសំណុំបែបបទបញ្ជូនទៅរាជធានីភ្នំពេញ”។

លោកបន្តថា ហេតុការណ៍នេះ បានកើតឡើងប្រហែលជាម៉ោង១២ថ្ងៃត្រង់ ទី១២ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ។ ក្នុងហេតុការណ៍នេះ កើតឡើងពីការធ្វេសប្រហែលរបស់លោក ផ្ទាល់តែម្តង ដោយសារលោកងងុយដេក ហើយក៏រេចង្កូក្រឡារថយន្តតែម្តង នៅត្រង់ចំណុចផ្លូវបត់