បោះជំរំ​តង់​នៅ​ត្រាវ​កុដិ​រៀន​ពីបទ​ពិសោធន៍​ថតរូប​អាជីព

សៀមរាប៖ ក្រុម Cambodia Amazing Trip Planner សហការ​និង​ក្រុម Cambodia Smartphone Photography Club បានរៀបចំ​កម្មវិធី​បោះជំរំ​តង់ នៅ​ចុង​សប្តាហ៍​នេះ។ ការបោះ​តង់ ដែល​នឹង​រៀបចំ​នៅ​រមណីយដ្ឋាន​ត្រាវ​កុដិ ដែលជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ថ្មី​នោះ នឹង​បង្រៀន​ឲ្យ​អ្នកចូលរួម​ចេះ​ពី​របៀប​ថតរូប​អាជីព ក្រៅពី​ចង់បង្ហាញ​ពី​សក្តានុពល​ទេ​ចរណ៍​ក្នុង​ខេត្តសៀមរាប។ ក្រៅពី​ប្រាសាទបុរាណ ក្នុងនោះ​ខេត្តសៀមរាប​ក៏មាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ច្រើន​ដែរ ក្នុងនោះ​មាន​រមណីយដ្ឋាន​ត្រាវ​កុដិ​ជាដើម។

ការបោះ​ជំរំ​តង់​លើកទីមួយ របស់​ក្រុមយុវជន​ដែល​ស្រឡាញ់​ការថតរូប​បែប​ធម្មជាតិ គ្រោង​រៀបចំ​នៅ​ថ្ងៃទី ១៦ដល់​ថ្ងៃទី១៧ មករា ឆ្នាំ២០១៦ ។ អ្នកចូលរួម​ទាំងអស់ នឹងមាន​ឳ​កាស​កម្សាន្ត​នៅតាម​ប្រាសាទ​មួយចំនួន មើល​ទេសភាព​តំបន់ភ្នំ​បូក និង​ភ្នំ​គូ​លេន មុននឹង​បោះតង់​សម្រាក​ពេលយប់ នៅ​រមណីយដ្ឋាន​ត្រាវ​កុដិ។

ប្រសិនបើ​ចាប់អារម្មណ៍​ចំពោះ​ការបោះ​ជំរំ​តង់ និង​ជាពិសេស​ចង់​ចេះ​ជំនាញ​ថតរូប​អាជីព​ពិតប្រាកដ​នោះ លោកអ្នក​អាចទាក់ទង​លោក Jim ដែលជា​អ្នកគ្រប់គ្រង​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​តាមរយៈ​លេខ​ទូរ​សព្ទ ០៧៧ ៧៧ ៦០ ៦០ ។

ចង់ដឹង​ព័ត៌មាន​ពិ​ស្ថា​រ ជុំវិញ​ការបោះ​ជំរំ​តង់​នេះ សូម​ស្តាប់​បទ​សម្ភាស​ខ្លី រវាង​អ្នកសារព័ត៌មានថ្មីៗ ប្រចាំខេត្ត​សៀមរាប ជាមួយនិង Bong Jim ដូចតទៅ។ 

បោះជំរំ​តង់​នៅ​ត្រាវ​កុដិ​រៀន​ពីបទ​ពិសោធន៍​ថតរូប​អាជីព
បោះជំរំ​តង់​នៅ​ត្រាវ​កុដិ​រៀន​ពីបទ​ពិសោធន៍​ថតរូប​អាជីព
បោះជំរំ​តង់​នៅ​ត្រាវ​កុដិ​រៀន​ពីបទ​ពិសោធន៍​ថតរូប​អាជីព
បោះជំរំ​តង់​នៅ​ត្រាវ​កុដិ​រៀន​ពីបទ​ពិសោធន៍​ថតរូប​អាជីព
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​