នាង Shin Min Ah នៅជាប់ចិត្តនិងភាពយន្ត “Oh My Venus” និងតារាសម្តែង So Ji Sub

កូរ៉េ៖ កំពូលតារាសម្តែង ឆ្នើមនាង Shin Min Ah ក្រោយថតបញ្ចប់ ខ្សែភាពយន្ត“Oh My Venus” ថ្មីៗនេះបាននិយាយថា នាងនៅដក់អារម្មណ៍ជាមួយភាពយន្តនេះ ឡើយជាពិសេសបានសម្តែង ជាមួយតួឯកប្រុសលោក So Ji Sub។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះថា តារាសម្តែងរូបស្រស់វ័យ ៣១ នាង Shin Min Ah តួឯកស្រីក្នុងខ្សែភាពយន្ត“Oh My Venus” ដែលកំពុងដក់ជាប់ក្នុង អារម្មណ៍ប្រិយមិត្ត ដោយសាឈុតថើប ថ្មីៗនេះបានបង្ហាញ ពីអារម្មណ៍របស់ខ្លួនថា “ ខ្ញុំ នៅដក់ជាប់និងរឿង “Oh My Venus” នេះនៅឡើយ ខ្ញុំ ជាប់ចិត្តនិងតួ Kang Joo Eun គឺ ខ្ញុំចូលចិត្តអារម្មណ៍បែបនោះ”  មិនតែប៉ុណ្ណោះ Min Ah ថែមទាំងបង្ហាញអារម្មណ៍រីករាយ ក្រោយសម្តែងជាមួយតារាវ័យ ៣៨ឆ្នាំ So Ji Sub ទៀតផង ។

ក្រុមការងារម្នាក់របស់ Shin Min Ah បាននិយាយថា  “ក្រោយថតបញ្ចប់រឿងពេលនេះ Min Ah កំពុងសម្រាកដោយសារ នាងមានការនឿយហត់ហើយពេលថតនាង ផ្តាសាយធំទៀតផង អ្វីដែលពិបាកសម្រាប់ Min Ah គឺនាងត្រូវផាត់មុខក្រាស់ៗ ដោយសារត្រូវដើរតួជា មនុស្សធាត់ខ្លាំង” ។

ក្នុងខ្សែភាពយន្តថ្មី “Oh My Venus” នេះដែរ តារាសម្តែង Min Ah ត្រូវបានប្រិយមិត្តបរទេស ជាច្រើនផ្ញើរសារអរគុណ សម្រាប់ការសម្តែងដ៏ទាក់ទាញនេះ ហើយនាងក៏រីករាយផងដែរ ក្នុងការទទួលការសរសើរ ក៏ដូចជាប្រតិកម្មពីប្រិយមិត្ត នៅក្នុងនិងក្រៅប្រទេស ៕