ក្រុមហ៊ុន កូកាកូឡា កម្ពុជាចុះ MOU នឹងក្រសួងអប់រំយុវជន និងកីឡា និងNOCC នារសៀលនេះ

ភ្នំពេញៈ នារសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ ក្រុមហ៊ុនកូកាកូឡា កម្ពុជាបានចុះ MOU ជាមួយក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡា តាមសាលារៀនមួយចំនួន ក្នុងរាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ តាមទូរស័ព្ទថា ព្រឹត្តិការណ៍ខាងលើកនេះ ធ្វើឡើងដើម្បីបំផុសស្មារតីដល់ យុវជន-យុវតី តាមសលារៀននានា ក្នុងរាជធានីភ្នំពេញឲ្យកីឡាទាំងអស់គ្នា ហើយនេះជាគោលដៅចំបង របស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ការ ប្រកួតស៊ីហ្គេមលើក៣២ ឆ្នាំ២០២៣៕

ក្រុមហ៊ុន កូកាកូឡា កម្ពុជាចុះ MOU នឹងក្រសួងអប់រំយុវជន និងកីឡា និងNOCC នារសៀលនេះ