វិធីទប់ស្កាត់ កុំឲ្យជំងឺទឹកនោម ផ្អែមរើរឡើងវិញ

១. លប់ចោលជាតិស្ករ ចេញពីអាហាររបស់អ្នក
ជាតិស្ករ ជាតិស្ករសិប្បនិម្មិត ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈគ្មានជាតិស្ករ ... សុទ្ធតែជាអ្វី ដែលអ្នកគួរចៀសវាង។ អាហារប្រភេទនេះ មិនត្រឹមតែធ្វើឲ្យអ្នកឡើងទម្ងន់ ឬលើសជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែ វានឹងធ្វើឲ្យអ្នក ប្រឈមមុខខ្លាំងទៅនឹង ជំងឺផ្សេងៗទៀតជាច្រើន។

២. បន្តការហាត់ប្រាណ
មានជំងឺតិចណាស់ ដែលធ្វើឲ្យអ្នកឈប់ ហាត់ប្រាណ ប៉ុន្តែ មិនមែនជំងឺ ទឹកនោមផ្អែមនោះទេ។ ការហាត់ប្រាណជាប្រចាំ នឹងធ្វើឲ្យអ្នកគ្រប់គ្រងស្ថានភាពជំងឺរបស់អ្នក បានយ៉ាងជោគជ័យបំផុត។

៣. ទទួលទានអាស៊ីតខ្លាញ់អូមេហ្កាបី
អាហារប្រភេទនេះ មានសារៈសំខាន់ ក្នុងការទប់ស្កាត់ ជំងឺទឹកនោមផ្អែម ដូច្នេះ ចូរអ្នកបន្ថែមសាច់ត្រី ខ្លាញ់ត្រី ទៅក្នុងរបបអាហារ ប្រចាំថ្ងៃរបស់អ្នកទៅ។

៤. សារធាតុរ៉ែ
ការសិក្សាមួយចំនួន បានបង្ហាញថា អ្នកដែលមានជំងឺទឹកផ្អែមមួយចំនួន មានបញ្ហាខ្វះសារធាតុរ៉ែដូចជា chromium និងម៉ាញេស្យូមល។ល។

៥. ញ៉ាំអាហារមានជាតិសរសៃ
អាហារដែលមានជាតិសរសៃ ដូចជា បន្លែ និងផ្លែឈើ អាចជួយកាត់បន្ថយ ល្បឿនក្នុងការបញ្ចេញជាតិស្ករ ពីក្នុងអាហាររបស់អ្នក។

៦. បន្ថយស្ត្រេស
ប្រសិនបើអ្នកចង់ដឹង ពីវិធីការពារជំងឺទឹកនោមផ្អែម នោះអ្វីដែលអ្នកត្រូវធ្វើមុនគេ គឺបំបាត់បញ្ហាស្ត្រេសរបស់អ្នក។

៧. គ្រប់គ្រងកម្រិតជាតិស្ករជាប្រចាំ
អ្នកគួរតែត្រួតពិនិត្យ និងវាស់ជាតិស្ករជាប្រចាំ ដើម្បីដឹង និងគ្រប់គ្រងវាឲ្យនៅថេរធម្មតា៕

វិធីទប់ស្កាត់ កុំឲ្យជំងឺទឹកនោម ផ្អែមរើរឡើងវិញ

ប្រភព៖ គេហទំព័រ www.health.com.kh