ភ្ញាក់​ផ្អើល ឃើញ​​សត្វ​ជ្រូក​ចម្លែក កើត​មក​មុខ​ដូច​ស្វា​ នៅ​គុយបា

ភ្ញាក់​ផ្អើល ឃើញ​​សត្វ​ជ្រូក​ចម្លែក កើត​មក​មុខ​ដូច​ស្វា​ នៅ​គុយបា

មនុស្ស​​ជា​ច្រើន​​បាន​ភ្ញាក់​ផ្អើល​សឹង​មិន​ជឿ​ ក្រោយ​ប្រទះ​ឃើញ​​កូន​ជ្រូក​ចម្លែក​មួយ​ក្បាល ដែល​កើត​មក​មាន​មុខ​មាត់​ដូច​សត្វ​ស្វា។

 

ភ្ញាក់​ផ្អើល ឃើញ​​សត្វ​ជ្រូក​ចម្លែក កើត​មក​មុខ​ដូច​ស្វា​ នៅ​គុយបា
 

កូន​ជ្រូក​មុខ​ដូច​ស្វា ត្រូវ​បាន​គេ​ថត​​វីដេអូ​​បាន​នៅ​ក្នុង​ទី​ក្រុង​ Ciego De Avila ក្នុង​ប្រទេស​គុយបា​រួច​ត្រូវ​​បាន​ចែក​ចាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​ត​ៗ​គ្នា​​ច្រើន។

 

បើ​តាម​សារព័ត៌មាន​ក្នុង​​ស្រុក​មួយ​ក្នុង​ប្រទេស​គុយបា​ថា​ ​សត្វ​ជ្រូក​ចម្លែក​នោះ​មាន​មុខ​​មាត់ ភ្នែក​ ត្រចៀក សឹង​តែ​ដូច​សត្វ​ស្វា ប៉ុន្តែ​វា​បាន​ងាប់​ទៅ​វិញ​ក្រោយ​​កើត​បាន​រយៈ​ពេល​៤​ថ្ងៃ។

 

ភ្ញាក់​ផ្អើល ឃើញ​​សត្វ​ជ្រូក​ចម្លែក កើត​មក​មុខ​ដូច​ស្វា​ នៅ​គុយបា
 

យ៉ាង​ណា​ក្ដី កូន​ជ្រូក​ចម្លែក​ក្នុង​ប្រទេស​គុយ​បា​បាន​ធ្វើ​ឲ្យ​ ប្រជាជន​គុយ​បា​​ភ្ញាក់​ផ្អើល​​ចង់​ទៅ​មើល​គ្រប់​គ្នា។ ចំពោះ​​សត្វ​ជ្រូក​ចម្លែក​មួយ​ក្បាល​នោះ មាន​​មនុស្ស​​មួយ​ចំនួន​ជឿ​ថា​ វា​បណ្ដាល​​​បញ្ហា​បំពុល​បរិស្ថាន​ដែល​ធ្វើ​ឲ្យ​សត្វ​វិវឌ្ឍ​ទៅ​បែប​នោះ៕

ចុចអាន៖ ទៅ​មើល​​​​ស្នាដៃកូន​ស្រី​តុប​តែង​ខ្លួន​​ឲ្យ​​ប៉ា​​ប៉ា​ស្វាគមន៍​​ឆ្នាំ​ថ្មី

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror​​​​​