សន្និសីទ ស្តីពីសន្តិភាព នៃសហភាព មីយ៉ាន់ម៉ា ប្រារព្ធឡើង ក្នុងរដ្ឋធានី ណៃពិដោ

ណៃពិដោ៖ សន្និសីទ ស្តីពីសន្តិភាពនៃសហភាពមីយ៉ាន់ ត្រូវបានរៀបចំឡើងហើយ នៅរដ្ឋ ធានីណៃពិដោ នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ ២០១៦ ដែលវាជាជុំទី១ នៃកិច្ចសន្ទនា ថ្នាក់ ជាតិ ដើម្បីដោះស្រាយជម្លោះនយោបាយ រវាងរដ្ឋាភិបាល និង ក្រុមជនជាតិភាគតិច ប្រដាប់ អាវុធចំនួន ៨ ក្រុម។ នេះបើតាមការផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

កិច្ចពិភាក្សាថ្នាក់ជាតិខាងលើនេះ ត្រូវបានរៀបចំឡើងជាលើកទីមួយ មិនធ្លាប់មានចាប់តាំងពី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានឯករាជ្យ ពីអាណានិគមនិយមអង់គ្លេស កាលពីឆ្នាំ ១៩៤៨។ នេះបើតាមការលើក ឡើងរបស់លោកប្រធានាធិបតីជិតផុតអណត្តិ យូ ធេនសេន ក្នុងកិច្ចបើកទំព័រនៃ សន្និសីទដ៏ធំជាលើកដំបូងនេះ។

គួរបញ្ជាក់ថា រយៈពេលជាង ៦ ទសវត្សរ៍មកហើយ ដែលប្រទេសមីយ៉ាន់ម៉ា ត្រូវបានអុកឡុក ដោយសង្គ្រាមប្រដាប់អាវុធ។ បន្ទាប់ពីរដ្ឋាភិបាលស៊ីវិល គាំទ្រដោយយោធា ឡើងកាន់ អំណាចនៅឆ្នាំ ២០១១ នោះ កិច្ចខិតខំប្រឹងប្រែងនានា ត្រូវបានធ្វើឡើងក្នុងគោលដៅ ពង្រួញ ទំនាស់ និង ពង្រីកការដោះស្រាយ។ រដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយគណបក្សលោកស្រី អ៊ុងសាន ស៊ូជី ក៏បានសន្យាថា បន្តការងារនេះ ពីរដ្ឋាភិបាលដែលជិតផុតអណត្តិផងដែរ៕

សន្និសីទ ស្តីពីសន្តិភាព នៃសហភាព មីយ៉ាន់ម៉ា ប្រារព្ធឡើង ក្នុងរដ្ឋធានី ណៃពិដោ