តម្លៃប្រេងឆៅ នៅអាមេរិក បន្តធ្លាក់ចុះ ៦ថ្ងៃជាប់ៗគ្នា

ញូយ៉ក៖ តម្លៃប្រេងឆៅ នៅសហរដ្ឋអាមេរិក បានបន្តធ្លាក់ចុះក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នា គិត មកដល់ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ ២០១៦ ដោយតម្លៃរបស់វា នៅពេលនេះ គឺស្ថិតក្នុងរង្វង់ ៣០,៨៨ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយបារ៉ែល សម្រាប់ទីផ្សារប្រេងក្រុង ញូយ៉ក ដែលទាបជាង កាលពីការធ្លាក់ចុះខ្លាំងបំផុតនៃតម្លៃ ប្រេងឆៅមិនធ្លាប់មាន ក្នុងឆ្នាំ ២០០៣ នោះទៅទៀត។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា តម្លៃប្រេងឆៅបានលិចលង់ ខ្លាំងបំផុត ហើយនឹងអាចបន្តធ្លាក់នៅក្រោម ៣០ ដុល្លារក្នុងមួយបារ៉ែលថែមទៀត ក៏ព្រោះតែ តម្រូវការប្រេង សម្រាប់ទីផ្សារ ប្រទេសចិន បាននិងកំពុងធ្លាក់ចុះ។ បើគិតពីតម្លៃប្រេងឆៅ ក្នុងទីផ្សាររដ្ឋតិចសាស់ភាគខាងត្បូងអាមេរិក មានតម្លៃ ៣១,៤១ ដុល្លារក្នុងមួយបារ៉ែស ធ្លាក់ចុះរហូតដល់ ១,៧៥ ដុល្លារ បើប្រៀបធៀបទៅនឹងតម្លៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ទោះបីជាបែបនេះក្តី តម្លៃប្រេងធ្លាក់ចុះ ពិតជាផ្តល់នូវផលប្រយោជន៍ខ្ពស់សម្រាប់ប្រជាជន និង សហគ្រាសតូចៗ ព្រោះថាវានឹងនាំឲ្យតម្លៃហ្គាស ចុះថោកផងដែរ។ ប៉ុន្តែវានឹងធ្វើឲ្យទីផ្សារ ប្រេងជួបប្រទះភាពចលាចលយ៉ាងធំ រួមទាំងការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ដែលវិនិយោគិន នានានឹងជួបហានិសភ័យកាន់តែខ្លាំង ដោយសារតែ ភាពមិនច្បាស់លាស់ នៃតម្លៃប្រេងចុះ ថោក មិនធ្លាប់មាននៅលើទីផ្សារ របស់សកលលោក៕

តម្លៃប្រេងឆៅ នៅអាមេរិក បន្តធ្លាក់ចុះ ៦ថ្ងៃជាប់ៗគ្នា