កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាតុកម្ម​ទាមទារ​ប្រាក់​បំ​ណា​ច់​ផ្សេងៗ បន្ទាប់ពី​និយោជក​បញ្ឈប់ ពួកគេ​

​ភ្នំពេញ​៖​បណ្តា​កម្មករ​ជាច្រើន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​និយាយថា​ពួកគេ​បានធ្វើ​បាតុកម្ម​ចំនួន​៣​ថ្ងៃ​បន្តបន្ទាប់​គ្នា​ហើយ​ប៉ុន្តែ​នៅតែ​មិនមាន​ដំណោះស្រាយ​ណាមួយ​ក្នុង​ការទាមទារ​បើកប្រាក់​បំណាច់​ផ្សេងៗ​ដែល​និយោជក​(​ថៅកែ​)​បាន​បញ្ឈប់​ពួកគេ​នោះឡើយ​។​

កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាតុកម្ម​ទាមទារ​ប្រាក់​បំ​ណា​ច់​ផ្សេងៗ បន្ទាប់ពី​និយោជក​បញ្ឈប់ ពួកគេ​
ថ្លែង​បញ្ជាក់ប្រាប់​ប្រជាប្រិយ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមករា លោក​ឆែ​សំអាត​អគ្គនាយក​ហេ​រញ្ញ​ញឹក​នៃ​ស​​ហ​ព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា​ដែល​បាន​ដឹកនាំ​ក្នុង​បាតុកម្ម​នេះ​បានឱ្យដឹងថា ការធ្វើ​បាតុកម្ម​របស់​កម្មករ​​និយោជិត​នេះ​បន្ទាប់ពី​ក្រុមហ៊ុន វ៉ី​បូ​អ៊ី​អាយ​ស៊ី​ហ្គា​មែន មេ​ន្ត​ហ្វែ​ធី​រីង ខេ​ម​បូ​ឌា (Weibo group)​ដែល​​ជា​ក្រុមហ៊ុនកាត់ដេរ​បាន​បញ្ឈ​ប់​កម្មករ​ចំនួន​ប្រមាណ​៣​រយ​នាក់​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងមក​។​ការបញ្ឈប់​កម្មករ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាតុកម្ម​ទាមទារ​ប្រាក់​បំ​ណា​ច់​ផ្សេងៗ​បន្ទាប់ពី​និយោជក​ប​ឈ្ឈ​ប់​​ពួកគេ នេះ​ត្រូវបាន​តំណាង​ក្រុមហ៊ុន​មួយ​នេះ​សន្យា​ផ្តល់ប្រាក់​បំណាច់​នានា​ដល់ក​ម្មករ​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​កម្មករ​ទាំងអស់​ដែល​ត្រូវបាន​គេ​បញ្ឈប់​មិនទាន់​បានទទួល​ប្រាក់​បំណាច់​ណាមួយ​នៅឡើយ​ទេ​។​
លោក​បានឱ្យដឹង​ដែរ​ថា “​កាលពី​ព្រឹក​ម៉ី​ញ​តំណាង​ថៅកែ​រោងចក្រ​គេ​មក​ប្រាប់ថា​ក្រុមហ៊ុន​នឹង​ផ្តល់​ដល់
​កម្មករ​ក្នុង​ម្នាក់​១០០​ដុល្លារ​ដោយ​គ្មាន​ឱ្យ​ទាមទារ​អ្វី​ទៀត​ទេ​។​គេ​ថា​ក្រុមហ៊ុន​គ្មាន​លុយ​គឺ​ឱ្យតែ​ប៉ុណ្ណឹង​ឯង​។​ខាង​កម្មករ​យើង​មិន​ចង់បាន​អ្វី​ទេ​គឺ​ឱ្យគេ​ធ្វើតាម​ច្បាប់​ការងារ​គឺ ទូរ​ទាត់​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​​បំណាច់​ផ្សេងៗ​ទៀត​ប៉ុន្តែ​គេ​(​ថៅកែ​)​មិន​ព្រម​”​។​

កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាតុកម្ម​ទាមទារ​ប្រាក់​បំ​ណា​ច់​ផ្សេងៗ បន្ទាប់ពី​និយោជក​បញ្ឈប់ ពួកគេ​
ក្រោយពី​ការធ្វើ​បាតុកម្ម​អស់​រយៈពេល​បី​ថ្ងៃ​មកនេះ​មិនមាន​ដំណោះស្រាយ​ណាមួយ​នោះ​លោក​ឆែ​សំ​​អាត​បានធ្វើ​ការព្រមាន​ថា​លោក​នឹង​ដឹកនាំ​កម្មករ​ធ្វើការ​ទាមទារ​ដល់​ក្រសួង​ការងារ​បន្ត​ទៀតហើយ​បើ​នៅតែ​គ្មាន​ដំណោះស្រាយ​ណាមួយ​ទៀត​នោះ កម្មករ​ទៅធ្វើ​ការទាមទារ​ដល់រ​ដ្ឋ​សភាព​បន្ថែម​ទៀតផង​។​
ចំណែក​កម្មករ​ជាច្រើន​ដែល​កំពុង​ធ្វើបាតុកម្ម​នៅ​ទីនោះ​ដែរ​បាន​ប្រាប់​ប្រជាប្រិយ​ថា និយោជក​(​ថៅកែ​)​រោងចក្រ​កាត់ដេរ​មួយកន្លែង​នេះ​បាន​សន្យាថា​បើកប្រាក់​បំណាច់​ផ្សេងៗ​ក្នុង​ច្បាប់​ការងារ​ឱ្យ​ពួកគេ​នៅ​ខែ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៥​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ខាង​ថៅកែ​រោងចក្រ​គេ​នៅតែ​ធ្វើ​មិនដឹង​ដោយ​ចេះតែ​សន្យា​ថ្ងៃ​ថ្ងៃនោះ​ក្នុងនេះ​ដូចជា​ថា​ថ្ងៃទី ៩​ខែមករា ថ្ងៃទី​១៤​មករា​និង​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៦ ជា​ដើ​​ម​៕​ដេប៉ូ​
កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាតុកម្ម​ទាមទារ​ប្រាក់​បំ​ណា​ច់​ផ្សេងៗ បន្ទាប់ពី​និយោជក​បញ្ឈប់ ពួកគេ​