ប៊ី​រី​យ៉ា បង្ហាញមុខ​កូនស្រី​ជា​លើកដំបូង​

​ថ្មីៗ​នេះ​តារា​សម្តែង​រូប​ស្រស់ ប៊ី​រី​យ៉ា បានបង្ហាញ​មុខមាត់រ​បស់​កូនស្រី​របស់​អ្នកនាង ដែលមាន​ឈ្មោះថា Labina ជា​លើកដំបូង​។​កូនស្រី​របស់ ប៊ី​រី​យ៉ា មាន​សាច់ឈាម​ទ្រលុកទ្រលន់ និង​មានមុខមាត់​ឃ្យូ​តៗ​គួរអោយ​ស្រឡាញ់​។​បើ​ពិនិត្យ​តាម​រូបថត​នេះ គេ​បានកត់សំគាល់​ឃើញថា គ្រួសារ​របស់​ប៊ី​រី​យ៉ា ពិតជា​មាន​ភាព​ផ្អែមល្ហែម​គួរអោយ​ច្រណែន​។​

ប៊ី​រី​យ៉ា បង្ហាញមុខ​កូនស្រី​ជា​លើកដំបូង​

​ក្រោយពី​ឆ្លងទន្លេ មាន​តារា​ជាច្រើន​តែងតែ​ថតរូប​កូន​របស់​ពួកគេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​ទស្សនិកជន​ក៏ដូចជា​មិត្តភក្តិ​។​ដោយឡែក ប៊ី​រី​យ៉ា នាង​ព្យាយាម​មិន​បង្ហាញ​មុខមាត់​កូនស្រី​របស់​នាង នោះទេ​។​មហាជន​ខ្លះ​ស្ទើរ​មិនដឹងថា តារា​ស្រី​រូប​ស្រស់​ម្នាក់នេះ​មានកូន​នោះឡើយ​។​ប៉ុន្តែ​កន្លងមក​គេ​ដឹងថា ប៊ី​រី​យ៉ា ជាតា​រា​ដែល​មិន​ចូលចិត្ត​ទម្លាយ​រឿង​ឯកជន​របស់​នាង​ឲ្យ​គេឯង​ដឹង មិន​ថា​ពេល រៀបការ​និង​មាន​ផ្ទៃពោះ​នោះទេ​។​

ប៊ី​រី​យ៉ា បង្ហាញមុខ​កូនស្រី​ជា​លើកដំបូង​

​ប៊ី​រី​យ៉ា បាន​អះអាងថា មូលហេតុ​ដែល​នាង មិន​បង្ហាញមុខ​កូនស្រី​ជា សាធារណៈ​ដោយសារ​កូន​របស់​នាង​កើត​មិន​គ្រប់​ខែ​(៧​ខែ​)​និង​មិនទាន់មាន​សុខភាព​មាំ​ទាំ​ល្អ​នៅឡើយ​។​ប៉ុន្តែ បើ​ពិនិត្យ​តាម​រូបថត​ក្នុង​ពេលនេះ គេ​ឃើញ​កូនស្រី​របស់ ប៊ី​រី​យ៉ា មានព្រលឹង​ទ្រលុកទ្រលន់​គួរ អោយ ខ្នាញ់​។​

ប៊ី​រី​យ៉ា បង្ហាញមុខ​កូនស្រី​ជា​លើកដំបូង​

​ទោះបី​ជាមាន​ស្វាមី​និង​កូន ក៏ពិតមែន តែ​ប៊ី​រី​យ៉ា នៅតែមាន​រូប​សម្រស់​ស្រស់​ផូរផង់​គ្រាន់តែ​បែក​សាច់​បែក ឈាម​ជាង​មុន​បន្តិច​។​អ្វីដែល​កត់សំគាល់​នោះ ក្រោយពី​សម្រាលកូន​មិនទាន់បាន​ប៉ុន្មាន​ផង ប៊ី​រី​យ៉ា បាន​ហក់​ចូលក្នុង សិល្បៈ​យ៉ាង​ពេញទំហឹង គឺមាន​ទាំង​ការឡើង​ឆាក​ទូរទស្សន៍​និង​ថត​រឿង ក្នុងនោះ​មាន​ទាំង​រឿង​ដុំ និង​រឿង​ទូរទស្សន៍​។​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នាង​មាន​គម្រោង​ថត​រឿង​ដុំ​ជា​រឿង​បែប​ស៊ើប​អង្កេត​។​ប៉ុន្តែ​យ៉ាងណា សម្រាប់​តារា​ដែលមាន​ទម្រង់​មុខ​កូនកាត់​រូបនេះ បានអោយដឹងថា សម្រាប់​ការថត​រឿង ដែលមាន ឈុត​ឆាក​ស្រើបស្រាល​នាង​ត្រូវ​ពិភាក្សា​ជាមួយ​ស្វាមី​ជាមុនសិន​។

ប៊ី​រី​យ៉ា បង្ហាញមុខ​កូនស្រី​ជា​លើកដំបូង​

​គួររំលឹកថា តារា​សម្តែង​រូប​ស្រស់ ប៊ី​រី​យ៉ា បាន​រៀបការ​ជាមួយ​បុរស​វ័យក្មេង​រូប សង្ហារ​ជា​អ្នកជំនួញ​ម្នាក់ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ​ដោយមាន​ការចូលរួម​ពី​សំណាក់​សិល្បៈ​តិចតួច​បំផុត​៕ ចេ​នី​