អាវុធហត្ថ​ក្រុងភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

ភ្នំពេញ: កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​និង សេព​គ្រឿងញៀន  រួមទាំង​វត្ថុតាងមួយចំនួន​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០ ព្រឹកថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​សំណង់​អនាធិបតេយ្យ​ក្នុង​ក្រុម​១៤ ភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​៖​ទី​១-​ឈ្មោះ សុខ ស្រី​ណុ​ច ភេទ​ស្រី អាយុ​១៦ឆ្នាំ មុខរបរ​ជា​អ្នកបំរើ ក្នុង​ខារ៉ាអូខេ​ស្នាក់នៅ មិន​ពិតប្រាកដ ។​ទី​២-​ឈ្មោះ សុខ ស្រីនិ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នកបំរើ ខារ៉ាអូខេ​ស្នាក់នៅ មិន​ពិតប្រាកដ ។​ទី៣-​ឈ្មោះ នៅ​កុសល់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់នៅ​បន្ទប់ជួល​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​ដកហូត​បាន​ដកហូត សំភារៈ​សម្រាប់​សេពគ្រឿងញៀន​មួយចំនួនទៀត ថង់​សម្រាប់​ច្រក​គ្រឿង​ញៀ​មួយចំនួន​និង​ទូរស័ព្ទខូច​ចំនួន​៣​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង ត្រូវបាន​នាំទៅ​ធ្វើការ​សាកសួរ​នៅ ផ្នែកជំនាញ កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​រៀបចំ​ឯកសារ បញ្ជូនទៅ​​សាលាដំបូង រាជធានី​ភ្នំពេញ​៕​

អាវុធហត្ថ​ក្រុងភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​