ក្រឡាប់​ឡាន នៅ​ផ្លូវជាតិ​លេខ​៦២ ក្នុង​ខេត្តព្រះវិហារ សម្លាប់​ប្រពន្ធ​លោក​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ និង​របួស ៥ នាក់​

ខេត្តព្រះវិហារ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត មេបញ្ជាការរង​កង​អង្គរក្ស និង​ក្រុមគ្រួសារ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ក្រឡាប់​ឡាន នៅ​ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ និង​របួស ៥ នាក់ ក្នុងនោះ របួស​ទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ផងដែរ​។​
 
​ហេតុការណ៍ ក្រឡាប់​ឡាន​នោះ បានកើត​ឡើង នៅ​ចំណុច​ការដ្ឋាន​ចិន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ នៅ​ចំណុច​ដោះ​ស្រែ ឃុំ​រំដោះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ចន្លោះ​ម៉ោង ១២ ទៅ​ម៉ោង ១ រសៀល ថ្ងៃទី​១២​មករា ឆ្នាំ​២០១៦​នេះ​។​
 
​លោក​វរសេនីយ៍ត្រី ដាំ យិន អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត បាន​បញ្ជាក់ថា រថយន្ត​ជួប​គ្រោះថ្នាក់​ក្រឡាប់​នោះ ម៉ាក Vigo បើកបរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ​សំអាត បើកបរ​ពី​ទិស​ភ្នំពេញ សំដៅ​ទៅកាន់​ទីបញ្ជាការ​ដ្ឋា​ន​អង្គរក្ស ក្នុងស្រុក​ជាំ​ក្សាន្ត​។​

​លោក​អធិការ បញ្ជាក់ថា ក្នុង​រថយន្ត​នោះ រួមមាន ប្រធាន ឪពុកម្តាយ និង​កូន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត​។ រថយន្ត​នោះ បើកបរ​ក្រឡាប់​ដោយ​ខ្លួនឯង​ជាច្រើន​ត្រឡប់ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦២​។​

​លោក​អធិការ​បន្តថា ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​ប្រពន្ធ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គឺ​លោកស្រី ហ៊ឹម គឹម​ហេង អាយុ ៤៥ ឆ្នាំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស ៥ នាក់​ទៀត រងរបួស ក្នុងនោះ មាន ៤ នាក់ របួសធ្ងន់​។​

​លោក​អធិការ​បន្ថែមថា អ្នករបួស គឺ​ទី​១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុំ សំអាត ( របួស​ស្រាល ) ទី​២ រី សុខ​នី ភេទ​ស្រី អាយុ ៤៥ ឆ្នាំ ទី​៣ ញឹម ហៀ​ង ភេទ​ស្រី អាយុ ៥២ ឆ្នាំ ទី​៤ ពុំ ហុន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ និង​ទី​៥ អាត ភិរម្យ ភេទ​ស្រី អាយុ ១៧ ឆ្នាំ​។ អ្នក​ទាំង ៤ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​សាកសព លោកស្រី ហ៊ឹម គឹម​ហេង ត្រូវបាន​ដឹក​ទៅ​តម្កល់ទុក​បណ្តោះអាសន្ន នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស នៅ​ស្រុក​ជាំ​ក្សាន្ត​៕​