ឆ្នាំ២០១៥ ផលនេសាទ សមុទ្របាន ៤៦.៨៣០តោន និងផលនេសាទ ទឹកសាប៩៣៥តោន

ព្រះសីហនុ៖  នាយខណ្ឌរដ្ឋបាល ជលផលកំពង់សោម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥ ប្រជានេសាទ បានប្រមូល ផលនេសាទសមុទ្រ មានចំនួន៤៦.៨៣០តោន ផលនេសាទទឹកសាប មានចំនួន៩៣៥តោន។ សម្រាប់ទិន្នផលកែច្នៃ បានចំនួន៣.១៣០តោន ផលនេសាទធ្វើការ នាំចេញបានចំនួន២.៨២០តោន ផលនេសាទ ចិញ្ចឹមចំនួន៩៨៨តោន ផលិតទឹកត្រីបានចំនួន ៦៣២.០០០លីត្រ។ ដាក់ក្តាមមានពងក្នុង បែរបានចំនួន២.៣៤១គីឡូក្រាមស្មើនឹង១៤.១៦៧ក្បាល និងប្រមូលប្រាក់ឈ្នួល ដែននេសាទបានចំនួន ៨៧.៥៩០.០០០រៀលផងដែរ។

លោក នេន ចំរើន នាយរដ្ឋបាលកំពង់សោមមានប្រសាសន៍នៅថ្ងៃទី១២ខែមករាឆ្នាំ២០១៦ថា ខណ្ឌរដ្ឋបាល ជលផលបានធ្វើការលែងកូនត្រីឆ្ពិនចំនួន៣០.០០០កូន ចូលក្នុងស្រះជម្រកត្រីបឹងក្រៅ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  និងរៀបចំលែងកូនត្រីទីឡាព្យាចំនួន ៣.០០០កូន ក្នុងស្រះជម្រកត្រី ភូមិស្រែ ចាមក្រោម ឃុំអូជ្រៅ ស្រុកព្រៃនប់។ ធ្វើការបណ្តុះកូនកោងកាងបានចំនួន ១២.០០០កូន  សហការ ជាមួយក្រុមការងារវិទ្យុ ABC ដាំកូនកោងកាងបានចំនួន០២លើក ស្មើនឹង៧២០ដើម ស្ថិតនៅ អូត្រេះ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ចំនួន និង ២៣០ដើម នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់។

ក្រៅពីនេះរដ្ឋបាលជលផលបានសហការជាមួយមន្ត្រីតំណាងអង្គការ FAC ដាំកូនកោងកាងចំនួន ២.៩៥០ដើម នៅភូមិចុងអូរ ឃុំសំរ៉ុង ស្រុកព្រៃនប់  និងដាំកូនកោងកាង ១០.០០០ដើម លើផ្ទៃដីប្រមាណ៤ហិកតា ក្បែរស្ពាន ដែកព្រែក ថ្មរៀង ក្នុងភូមិម៉ុងឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ។ ក្នុងនោះមានគូរស្វាមីភរិយាទើបរៀបការថ្មីចំនួន ១៥គូបានចូលរួមដាំកូនកោងកាងជានិមិត្តរូបបានចំនួន ៣០ដើមក្នុងសួនអាពាហ៍ពិពាហ៍សហគមន៍ នេសាទ ព្រៃនប់២។

លោក នេន ចំរើន បញ្ជាក់ថា ក្រៅពីការនេសាទនឹងការដាំដុះកូនកោងកាងឡើងវិញ ខណ្ឌរដ្ឋបាលជលផល កំពង់សោម បានធ្វើការចាប់ផាកពិន័យនឹងរឹបអូសបំផ្លាញវត្ថុតាងល្មើសច្បាប់ ចំនួន៦១ករណី ក្នុងនោះ ពិន័យបទល្មើសនេសាទ ក្នុងតំបន់ហាមឃាត់ចំនួន២៤ករណី ពិន័យជាប្រាក់បណ្តោះអាសន្ន ចំនួន១៦.៥៦០.០០០រៀល (ទូកគ្រែងឈាមក្នុងឆកសមុទ្រវាលរេញចំនួន១១ករណី ពិន័យជាប្រាក់បាន ៣.៣៦០.០០០រៀល ទូកនេសាទអួនអូសក្នុងតំបន់ឆកសមុទ្រកំពង់សោមចំនួន៣ករណី ពិន័យ ១.១០០.០០០ រៀល ទូកនេសាទស្ទូចត្រី មងហ៊ុត្រីក្នុងដែនសហគមន៍ចំនួន ០៤ករណី ពិន័យ ១.៨០០.០០រៀល ការដឹកជញ្ជូន ត្រីឆ្តោរ និងចិញ្ចឹមត្រីឆ្តោរចំនួន០៤ករណី ពិន័យ ៧.០០០.០០០រៀល និងរថយន្តដឹកកូនគ្រែងឈាមចំនួន ០២ករណី ពិន័យ ៣.៣០០.០០០រៀល) ។

រដ្ឋបាលជលផលបានរឹបអូសបំផ្លាញចោល បទល្មើសជលផលចំនួន៣៧ករណី រួមមាន ឧបករណ៍ ស្បៃមុង ១.៥៣៥ម៉ែត្រ ស្មើ៥ករណី លបពោះវៀនជ្រូក៤.២៨០ម៉ែត្រ ស្មើ១២ករណី ឧបករណ៌ផូងផាង ២៤ម៉ែត្រ ស្មើ០១ករណី ទុយោខ្យល់៥០ម៉ែត្រ និងក្បាលខ្យល់១ មួយករណី ឧបករណ៍រនាស់ អូសកូនគ្រែងឈាម (ទូកយន្ត)ចំនួន២០រនាស់ ស្មើ ០៣ករណី ឧបករណ៍អូសគ្រែងឈាម(ដោយដៃ) ចំនួន ៤០រនាស់ ស្មើ៣ករណី ឧបករណ៍កាំភ្លើងបាញ់ត្រីចំនួន៣ដើម ស្មើ២ករណី ឈិបយន្តដង ឈិបយន្ត ២គូរ និងសាច់មង២ចូរ ស្មើ២ករណី រុះរើស៊ុគ្រែងឈាមចំនួន ៣ហិកតា ស្មើ ៥០០បង្គោល ១ករណី។

នាយខណ្ឌរដ្ឋខាងលើបានឱ្យដឹងទៀតថា ២០១៥នេះ ផលនេសាទសមុទ្រមានការថយចុះ ៥ភាគរយ បើប្រៀប ធៀបជាមួយឆ្នាំ២០១៤ ការថយចុះនេះដោយប្រជានេសាទខ្វះកម្លាំងពលកម្មចេញទៅនេសាទសមុទ្រ ព្រោះកម្មករ នេសាទមួយចំនួនទៅធ្វើការនៅក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ច បិទត្រាំង ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើឲ្យការចេញទៅនេសាទបានក្នុងមួយខែប្រមាណជាពី១៥ទៅ២០ថ្ងៃ ខុសពីពេលមុនពួកគាត់ ចេញ ទៅនេសាទពី២៥ ទៅ២៦ថ្ងៃក្នុង១ខែ។

ជាមួយគ្នានោះលោក នេន ចំរើន បានសំណូមពរដល់ប្រជាពលរដ្ឋក្នុង សហគមន៍នេសាទ សូមចូលរួមថែរក្សា  និងអភិរក្សការពារជម្រកមច្ឆាជាតិពងកូន មានដូចជាតំបន់ផ្កាថ្ម ស្មៅសមុទ្រ ព្រៃកោងកាង ដែលជាប្រភពពួកមច្ឆា ជាតិពងកូន។

សូមបញ្ជាក់ថា ក្រៅពីការងារប្រមូលផលនេសាទ ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានប្រគល់ថវិកាចំនួន ៦.០០០.០០០រៀល ជូនដល់ក្រុមសមាគម នេសាទធនាគារក្តាម ដោយមានកាជួយឧបត្ថម្ភពីអង្គការ Sesfdec តាមរយៈ Corin Asia Combodia ៕

ឆ្នាំ២០១៥ ផលនេសាទ សមុទ្របាន ៤៦.៨៣០តោន និងផលនេសាទ ទឹកសាប៩៣៥តោន

ឆ្នាំ២០១៥ ផលនេសាទ សមុទ្របាន ៤៦.៨៣០តោន និងផលនេសាទ ទឹកសាប៩៣៥តោន

ឆ្នាំ២០១៥ ផលនេសាទ សមុទ្របាន ៤៦.៨៣០តោន និងផលនេសាទ ទឹកសាប៩៣៥តោន

ឆ្នាំ២០១៥ ផលនេសាទ សមុទ្របាន ៤៦.៨៣០តោន និងផលនេសាទ ទឹកសាប៩៣៥តោន