ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បណ្តាសារ​ព័ត៌មាន​តួ​ក​គី រាយការណ៍​ថា ការ​ផ្ទុះ​យ៉ាង​ខ្លាំង កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ក្នុង​សង្កាត់​ទេសចរណ៍ SULTANAHMET ក្រុង​អីុ​ស្តង់​ប៊ុល តួ​ក​គី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់ ។

ការ​ផ្ទុះ​នេះ​ដែល ពុំ​ទាន់​ដឹង​ពី​ប្រភព​កើត​មាន​ក្នុង​សង្កាត់​ទេសចរណ៍​នោះ ស្ថិត​នៅ​ជិត​ព្រះ​វិហារ​គ្រឹ​ស្ត SAINTE-SOPHIE និង​ព្រះ​វិហារ​អ៊ិ​ស្លា​ម ពណ៌​ខៀវ ។

យោង​តាម​កាសែត​តួ​ក​គី RADIKAL ថា មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លាប់ និង​១៥​នាក់ ទៀត​រង​របួស ដោយសារ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​នោះ ដែល​កើត​មាន​នា​វេលា​ម៉ោង​១០​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ។ រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង និង​កងកម្លាំង​ប៉ូលិស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ផ្ទុះ ហើយ​សង្កាត់​នោះ​ត្រូវ​បាន​ឡោម​ព័ទ្ធ​ភ្លាម​ៗ ។

អ្នក​ទទួលខុសត្រូវ​តួ​ក​គី​ម្នាក់​និយាយ​ថា ការ​ផ្ទុះ​នោះ​អាច​បណ្តាល​មក​ពី​អំពើ​ភេរវកម្ម ៕