ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ នា​រសៀល​ថ្ងៃ​ទី​១២ មក​រា ២០១៦ នេះ លោក​នួន ផា​រ័​ត្ន ​តំណាង​ឱ្យ​លោក​ហ៊ុន ម៉ា​នី ជា​តំណាងរាស្ត្រ​ក្នុង​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​អាជ្ញាធរ​ខេត្ត​-​ក្រុង បាន​ចុះ​ទៅ​ចូលរួម​រំលែក​ទុក្ខ និងសួរសុខទុក្ខ ហើយ​​នាំ​យក​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​តាម​ផ្ទះ​ចំនួន​៤​នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​គងពិសី ​។

ក្នុង​នោះ ត្រូវ​បាន​លោក​នួន ផា​រ័​ត្ន ផ្តល់​ថវិកា​ដែល​ជា​របស់​លោក​ហ៊ុន ម៉ា​នី ផ្ទាល់ ទៅ​ឱ្យ​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​ម្នាក់​៥០​ម៉ឺន​រៀល និង​ខាង​អាជ្ញាធរ​ខេត្ត ក៏​បាន​ផ្តល់​ថវិកា​ដល់​អ្នក​រង​របួស​ចំនួន​៥​ម៉ឺន​ក្នុង​ម្នាក់​ផង​ដែរ ។