ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់ជាប់​ពាក់​ព័​ន្ឋ​​​ការ​រក្សា​ទុក ​និង​ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​​នគរ​បាល​​​​ចាប់​​ឃាត់ខ្លួន​កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១១​ មក​រា ​​២០១៦​ ត្រង់​ចំណុច​​ទំ​បន់​រលក ស្ថិត​ក្នុង​ក្រុម​៣១ ​ភូមិ​៣​ សង្កាត់​លេខ​១ ​ក្រុង​​ព្រះ​សីហ​នុ ។

​លោក​អនុសេនីយ៍ទោ ប្រាក់ ពុ​ទ្ឋា​ នាយ​ប៉ុស្តិ៍នគរ​បាល​រ​ដ្ឋ​បាល​​លេខ​១ ​បានឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​រូប​នេះ ឈ្មោះ​ ស៊ី​ន សុ​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅភូមិ​កំ​ពេញ​ ស្រុក​ស្ទឹង​ហាវ ។ ចំណែក​​​វត្ថុ​តាង​ដែល​ដក​ហូត​បាន​​ ​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីនICE​ចំនួន​​៤​កញ្ចប់​តូច ទូរស័ព្ទ​​២​​ ម៉ូតូ​១​គ្រឿង​ ​ប្រាក់​​អាមេរិក​ចំនួន​១៤៥​ដុល្លារ ​ប្រាក់​បាត​៦០​បាត ។

​ជនសង្ស័យ​​​រួមនឹង​វត្ថុតាង​ ​ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​​ ​៕​​