សម្តេច​ហ៊ុនសែន ចង់​ចេះកូតទ្រ ដោយ​ប្រកាស​ផ្តល់​សា​គុណ​ដល់​គ្រូភ្លេង ១​ម៉ឺន​ដុល្លារ​

ភ្នំពេញ: ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ "​មរតក​វប្បធម៌​ខ្មែរ​" ដែលជា​ពានរង្វាន់ ផ្តល់​ដោយ​សម្តេច​តេ​ជោ សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជំនា​ន់ទី​៧ ឆ្នាំ​២០១៦ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នា​ព្រលប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាសថា សម្តេច​ចង់​រៀន​កូតទ្រ ឲ្យ​ចេះ ហើយ​បើសិនជា​គ្រូភ្លេង​ណា អាច​បង្រៀន​ឲ្យ​សម្តេច​ចេះ​កូតទ្រ នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន នឹង​ផ្តល់​សា​គុណ ១​ម៉ឺន​ដុល្លារ​។​

​សម្តេច​ហ៊ុនសែន បានប្រកាសថា សម្តេច​ចង់​ចេះ​កូតទ្រ​។ សម្តេច នឹង​កូត​រៀងរាល់​យប់ ដើម្បី​បំពេរ​ភរិយា សម្តេច​ប៊ុនរ៉ានី​ហ៊ុនសែន​។ បើ​គ្រូភ្លេង​ណា​បង្រៀន​សម្តេច​ចេះ សម្តេច​នឹង​ផ្តល់​សា​គុណ ១​ម៉ឺន​ដុល្លារ​៕