កម្មករ២រោងចក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ ផ្ទុះកូដកម្មដោយសារ ថៅកែ មិនបើកប្រាក់ខែ

ភ្នំពេញ ៖ក្រុមកម្មករចំនួន២រោងចក្រ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្តុំគ្នា ធ្វើកូដកម្មនៅព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦  ដោយសារថៅកែមិនបើកប្រាក់ឈ្នួលឲ្យពួកគេ និងអំពាវនាវឲ្យស្ថាប័ន ពាក់ព័ន្ធនានា ជួយអន្តរាគមន៍ព្រោះមិនមានប្រាក់បង់ឲ្យផ្ទះជួល និងផ្គត់ផ្គង់ទៅឲ្យក្រុមគ្រួសារ នៅឯស្រុកកំណើត។

រោងចក្រទី១មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅភូមិព្រៃបឹង សង្កាត់កន្ទោក មានកម្មករជាង ៦០០នាក់ និងរោងចក្រ ទី២មាន យីហោ ហ៊ីយ៉ុងជីន មានទីតាំងនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជារោងចក្រ ផលិតគ្រឿងអេឡិចត្រូនិច ។

ប្រភពព័ត៌មានពីកម្មករ បាននិយាយថា ការផ្ទុះកូដកម្មនេះ បន្ទាប់ពីថៅកែបានសន្យាថា បើកប្រាក់ខែឲ្យនៅ ថ្ងៃទី១០ខែមករា ឆ្នាំ២០១៦ ប៉ុន្តែលុះដល់ថ្ងៃកំណត់មិនឃើញបើកឲ្យកម្មករ ទើបកម្មករទាំងអស់បាននាំធ្វើ កូដកម្មតែម្តង ហើយរហូតមកដលពេលនេះពុំមានស្ថាប័នណាចេញមុខមករកដំណោះស្រាយនោះទេ ។

កម្មករបានបន្តថា ការធ្វើកូដកម្មនេះបើពុំមានដំណោះស្រាយនោះ ពួកគាត់និងបន្តធ្វើកូដរហូត លុះមានដំណោះស្រាយសមរម្យជូនពួកគាត់៕

កម្មករ២រោងចក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ ផ្ទុះកូដកម្មដោយសារ ថៅកែ មិនបើកប្រាក់ខែ

កម្មករ២រោងចក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ ផ្ទុះកូដកម្មដោយសារ ថៅកែ មិនបើកប្រាក់ខែ