៣ម៉ឺនដុល្លារ ពីសែលកាតបាន ប្រគល់ជូន អតិថិជន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦

ក្នំពេញ៖ សែលកាត នៅតែបន្តចែក រង្វាន់ទៅដល់ អតិថិជនរបស់ខ្លួន ជាបន្តបន្ទាប់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នាឱកាសដ៏សែនរីករាយ ជាមួយនឹងទឹកប្រាក់ ៣ម៉ឺនដុល្លារ ពីសែលកាត។

លោកជិន ដារ៉ា អតិថិជនដែលមាន ទីលំនៅស្ថិតនៅ ខេត្ដប៉ៃលិន រូបនេះបានប្រាប់ឱ្យដឹងថា រូបលោកពិតជាមានអារម្មណ៍ រីករាយខ្លាំងណាស់ជាមួយ នឹងទឹកប្រាក់ដ៏ច្រើននេះ ដោយដំបូងឡើយរូបលោក គឺពុំបានជឿជាក់ខ្លាំងប៉ុន្មានទេ ដោយលោកគ្រាន់តែផ្ញើសារ ជាមួយនិងកម្មវិធី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» ហើយអ្វីដែលធ្វើឱ្យលោក ភ្ញាក់ផ្អើលបំផុតគីនៅពេល ដែលក្រុមហ៊ុនហៅទូរស័ព្ទមកប្រាប់ថា រូបលោកបានឈ្នះរង្វាន់ដ៏ធំមួយនេះ។ ទឹកប្រាក់មួយចំនួនធំនេះ នឹងអាចជួយសម្រួលទៅដល់ ក្រុមគ្រួសារបានមួយចំនួន ទាំងការពង្រីកនូវអាជីវកម្ម និងការផ្គត់ផ្គង់លើការរៀនសូត្រ។

គួរបញ្ជាក់ផងដែរថាដើម្បី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» លោកអ្នកគ្រាន់តែផ្ញើសារ ជាអក្សរ ១០K រួចផ្ញើទៅកាន់ ៨៨៨៨ ឬខលទៅកាន់លេខ ៨៨៨៨ នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាង ត្រឡប់មកវិញ ហើយសូម រក្សាលេខដូរសំណាងនោះទុក ដើម្បីផ្ទៀតផ្ទាត់៕

៣ម៉ឺនដុល្លារ ពីសែលកាតបាន ប្រគល់ជូន អតិថិជន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦