សម្តេច ហ៊ុន សែន ​ចំណាយប្រាក់​ ១ ម៉ឺនដុល្លារ ដើម្បីរៀន​កូតទ្រ ​សម្រាប់​បំពេ​ភរិយា​

ពីក្នុង​ពិធីប្រគល់​រង្វាន់​ មរតក​វប្ប​ធម៌​ខ្មែរ​ នៅ​ម​ជ្ឈ​មណ្ឌល​​កោះ​ពេជ្រ​នាល្ងាច​​នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ស្វែង​រក​គ្រូ​កូត​ទ្រ​ ដើម្បីបង្រៀន​​ខ្លួន​ឲ្យ​ចេះ​កូត​ទ្រ។ ប្រមុខ​រដ្ឋាភិបាល​ អះអាង​ថា ប្រសិន​បើ​គ្រូ​ណា​បង្រៀនខ្លួន​ចេះ​កូតទ្រ លោកនឹងជូនប្រាក់​ ១ ម៉ឺន​ដុល្លារ​។ «ខ្ញុំចង់កូតទ្រ បទលួងនាងរាល់យប់ ដើម្បីបំពេភរិយារបស់ខ្ញុំ»។ ជាការ​បញ្ជាក់​របស់​សម្តេច​ ហ៊ុន សែន។

ស្តាប់សំឡេង សម្តេច ហ៊ុន សែន៖

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​