ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​លង់ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​២៨​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​អន្លង់​តា​អាន ស្ថិត​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ថាំង បញ្ញា អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ជ្រុះ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​ម្តាយ​ប្រើ​ឲ្យ​ទៅ​គ្វា​ល​គោ លុះដល់​កន្លែង​ឃ្វាលគោ​ក៏​ឃើញ​តា​របស់​ខ្លួន​ទៅ​បង់​សំណាញ់ ហើយ​ក៏​ដើរ​តាម​ពីក្រោយ ដោយ​តា​មិន​បានដឹង​ថា​ចៅ​ដើរ​តាម​ឡើយ លុះ​បង់សំណាញ់​បាន​ត្រី​ហើយ​តា​ក៏​ត្រឡប់​មក​ផ្ទះ​វិញ រហូត​ដល់​ពេលបាយ​ក៏​ផ្អើល​ឆោឡោ​បាត់​ចៅ ហើយ​ក៏​នាំ​គ្នា​ដើរ​រក​មិនឃើញ ក៏​នាំ​គ្នា​ចុះ​រាវរក​នៅ​កន្លែង​តា​បង់សំណាញ់​ក៏​ឃើញ​ចៅ​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​ករណី​លង់ទឹក​នោះ​ទេ បន្ទាប់​មក​ក៏​ប្រគល់​សព​ក្មេង​រង​គ្រោះ​ជូន​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕