តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

ជា​រៀងរាល់ឆ្នាំ ប៉ុស្តិ៍​លេខ ៣ តែងតែ​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី​ដើម្បី​អបអរសាទរ «​ទិវា​បុ​ណ្ស​កុមារ​» ដោយ​ឆ្នាំ ២០១៦ នេះ គឺ​ពិធីបុណ្យ​ប៉ះចំ​ថ្ងៃ​សៅរ៍ ទី​៩ ខែ មករា​។ ក្នុងឱកាស​នេះ មិត្ត​អ្នកគាំទ្រ​តារា​របស់​ប៉ុស្តិ៍​លេខ ៣ នឹង មានឱកាស​ជួប​តារា​ក្នុង​ដួងចិត្ត​របស់ខ្លួន​ជាច្រើន​អ្នក ជាពិសេស​តារា​ដែល​ខ្សែភាពយន្ត​ដែល​ខ្លួន​សម្តែង​ត្រៀម​ដាក់​បញ្ចាំង​។​
​អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា​
​ជាមួយនឹង​ឈុត​ដ៏​សាមញ្ញ អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) ក៏​នៅតែ​ស្រស់ស្អាត​បែប​ធម្មជាតិ ដោយ​អ្នកនាង​បាន​លើកយក​បទ​ចម្រៀង​ក្នុង​រឿង «​ធរណី​គ្រង់​ស្នេហ៍​» (Thoranee Ni Nee Krai Krong)​។​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

​លោក ជេ​ម ជី​រ៉ា​យ៉ុ និង អ្នកនាង បេឡា វ៉ា​នី​តា​
​លោក ជេ​ម ជី​រ៉ា​យ៉ុ (Jame Jirayu) និង អ្នកនាង បេឡា វ៉ា​នី​តា (Bella Vanita) ជា​ដៃគូ​ដ៏​ស៊ីចង្វាក់​ក្នុង​រឿង «​ស្នេហ៍​ជ្រែក​វណ្ណៈ​» (Khun Chai Puttipat) រហូត​ធ្វើឱ្យ​ទស្ស​និក​ជាច្រើន​ទន្ទឹម​រងចាំ​ទស្សនា​រឿង​ថ្មី​របស់​ពួកគេ​។ ពេលនេះ មួយគូ​នេះ​បានមក​ជួបគ្នា​ជាថ្មី​ម្តងទៀត ព្រមទាំង​លើកយក​បទ​ចម្រៀង​ដែល​រឿង​ថ្មី​ដែល​ត្រៀម​ដាក់​បញ្ចាំង​មក​កំដរ​អារម្មណ៍​ទស្សនិកជន​។​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

​លោក ជែ​ម ម៉ា​
​សម្រាប់​លោក ជែ​ម ម៉ា (James Ma) ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​អ្នកបម្រើ​ផែនដី​» (Ka Badin) បាន​បង្ហើប​ចម្រៀង​ដែលមាន​ចំណងជើង «​នឹក​ដល់​» ធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​យ៉ាងខ្លាំង​។​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

​លោក វ៉ា​រី​ន​ធុន និង អ្នក ព្រឺ​ន រ៉ានី​ដា​
​លោក ហ្គេ​ត វ៉ា​រី​ន​ធុន (Grate Warintorn) និង អ្នកនាង ព្រឺ​ន រ៉ានី​ដា (Pream Ranida) ក៏​ជា​ដៃគូ​ដ៏​ស៊ីចង្វាក់​ដូចគ្នា ហើយ​រឿង​ដំបូង​ដែល​ពួកគេ​បាន​ថត​ជាមួយ​គឺ រឿង «​អ្នកអង្គម្ចាស់ ថា​រ៉ា​ថន​» (Khun Chai Taratorn) ហើយ​បន្ត​សម្តែង​ជាមួយ​ក្នុង​រឿង «​ស្វាមី​» (Samee 2013)៕ ខេ​រី​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​

តារា​ថៃ​ល្បីៗ រួមគ្នា​បង្ហើប​សំនៀង​ក្នុង «​ទិវា​បុណ្យ​កុមារ​» (​មាន​វី​ដេ​អូ​)​