គម្លាត​អាយុ​ជាង ២០ គ្មាន​បញ្ហា​សម្រាប់​លោក Kevin Cheng

​ថ្វីបើ​មាន​គម្លាត​អាយុ​ខុសគ្នា​ដល់​ទៅ ២២ ឆ្នាំ​មែនពិត តែ​ទំនាក់ទំនង​ស្នេហា​រវាង​តារា​សម្តែង​ហុងកុង​ល្បីឈ្មោះ Kevin Cheng និង នាង Grace Chan នៅតែមាន​ភាព​ផ្អែម​ល្អែ​ម​ដដែល ។​

គម្លាត​អាយុ​ជាង ២០ គ្មាន​បញ្ហា​សម្រាប់​លោក Kevin Cheng

ថ្មីៗ​នេះ គូស្នេហ៍​នេះ​បានឃើញ​ជួប​ញ៉ាំ​អី​ជាមួយគ្នា​នៅ​ភោជនីយដ្ឋាន​មួយកន្លែង ហើយ​បើ​មើល​តាម​សកម្មភាព​អ្នក​ទាំងពីរ ពិតជា​ស្រឡាញ់គ្នា​ខ្លាំងណាស់ ។ នៅសល់តែ ១ ខែ​ទៀត​ទេ នឹង​ដល់​ថ្ងៃ​គម្រប់​ខួប​ស្នេហា​ពួកគេ​មួយឆ្នាំ ហើយ​អ្នកគាំទ្រ​ជាច្រើន​ពិតជា​ចង់ដឹង​ណាស់​ថា តើ​ដល់​ថ្ងៃនោះ អ្នក​ទាំងពីរ​នឹងមាន​អ្វី​ភ្ញាក់ផ្អើល​បន្ថែមទៀត ។

គម្លាត​អាយុ​ជាង ២០ គ្មាន​បញ្ហា​សម្រាប់​លោក Kevin Cheng

ស្របពេល​ជាមួយគ្នានេះដែរ គេ​បាន​លេចឮ​ព័ត៌មាន​ថា អ្នក​ទាំងពីរ​ថែមទាំង​ព្រមព្រៀងគ្នា មិនសូវ​ទាក់ទង​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​ថែមទៀត ហើយ​ជាក់ស្តែង​នោះ​រាល់​រូបថត​ដែល Grace បង្ហោះ​ចូល​បណ្តាញ Instagram ថ្មីៗ​នេះ​ភាគច្រើន​ថត​ជុំគ្នា​ជាមួយ​គ្រួសារ​តែប៉ុណ្ណោះ ។​

គម្លាត​អាយុ​ជាង ២០ គ្មាន​បញ្ហា​សម្រាប់​លោក Kevin Cheng

គួរ​បញ្ជាក់ដែរថា​ឆ្នាំ​ថ្មី​នេះ នាង Grace ទើបតែ​មាន​អាយុ ២៤ ឆ្នាំ​ប៉ុណ្ណោះ ស្របពេល​លោក Kevin មាន​អាយុ ៤៦ ឆ្នាំ តែ​ក៏មាន​ព័ត៌មាន​បង្ហើប​ថា អ្នក​ទាំងពីរ​នឹង​រឹតចំណង​ស្នេហ៍​នៅក្នុង​ឆ្នាំនេះ​ផងដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

គម្លាត​អាយុ​ជាង ២០ គ្មាន​បញ្ហា​សម្រាប់​លោក Kevin Cheng

គម្លាត​អាយុ​ជាង ២០ គ្មាន​បញ្ហា​សម្រាប់​លោក Kevin Cheng