ក្នុង​ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន ១ ២៩៩,២០ លាន​ដុល្លារ​

ក្នុង​ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​បាន​ចំនួន ៥ ១៩៦ ៧៩៥,៧៦ លាន​រៀល (​ប្រមាណ​ជា ១ ២៩៩,២០ លាន​ដុល្លារ​) ។ ដោយឡែក ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ប្រមូលបាន​ចំនួន ៤៤៨ ៩០២,៦៤ លាន​រៀល (​ប្រមាណ​ជា ១១២,២៣ លាន​ដុល្លារ​) ។

សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​២០១៥ របស់​អគ្គនាយកដ្ឋាន​ពន្ធដា កាលពី​ព្រឹក​ថ្ងៃទី​១១  ខែមករា​ម្សិលមិញ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៥ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​សរុប​មាន​ចំនួន ៥ ១៩៦ ៧៩៥,៧៦ លាន​រៀល បើ​គិត​ជា​ដុល្លារ​ប្រមាណ​ជា ១ ២៩៩,២០ លាន​ដុល្លារ។  ថវិកានេះស្មើនឹង ១១១,៥៣ ភាគរយ នៃ​គោលដៅ​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ក្នុង​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​មាន​៖ ថវិកា​ថ្នាក់ជាតិ​ចំនួន​ស្មើនឹង ១១០,១៦ ភាគរយ និង​ថវិកា​ក្រោម​ជាតិ​ចំនួន​ស្មើនឹង ១២០,១៩​ភាគរយ​។​

ក្នុង​រយៈពេល​ដូចគ្នា បៀ​ប​ធៀប​ទៅនឹង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ឃើញថា​ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​កើនឡើង​ចំនួន ២១,៧៦ ភាគរយ​។ ក្នុងនោះ​មានការ​កើនឡើង​នូវ​ចំណូល​ពន្ធ​-​អាករ​តាម​ប្រភេទ​ពន្ធ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ពន្ធលើប្រាក់ចំណេញ​កើនឡើង​ប្រមាណ ២៧,២% ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ប្រមាណ ១៨,៦% អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ ១១,៦% និង​អាករ​ពិសេស​កើនឡើង​ប្រមាណ ១៦,៣% ។​

ដោយឡែក ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន ៤៤៨ ៩០២,៦៤ លាន​រៀល គិត​ជា​ដុល្លា​ប្រមាណ​ជា ១១២,២៣ លាន​ដុល្លារ ដែល​ក្នុងនោះ ថវិកា​ថ្នាក់ជាតិ​ប្រមូលបាន​ចំណូល​ប្រមាណ​ជា ៨៧,០៥ លាន​ដុល្លារ និង​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ចំនួន​ប្រមាណ​ជា ២៥,១៧ លាន​ដុល្លារ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​