បុរស​ម្នាក់​ចាប់​នារី​អាយុ​១៧​ឆ្នាំ​ជា​ប្អូនថ្លៃ​ជីដូនមួយ​មាន​សតិ​មិនល្អ​រំលោភ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​មានកូន​៥​នាក់​ទៅហើយ​ម្នាក់​ត្រូវ​ម្តាយ​នារី​រងគ្រោះ​ប្តឹង អោយ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​រូបគេ​បាន​ចាប់រំលោភ​ប្អូនថ្លៃ​ជីដូនមួយ​ខ្លួនឯង​អាយុ​១៧​ឆ្នាំ ដែលមាន​សតិ​មិនល្អ​បានសំរេច​រួចមក​។ ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី រហូតដល់​ថ្ងៃ ទី​១០ ខែមករា ទើប​ម្តាយ​នារី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​ជនល្មើស​។​ ​ ​

លោក ស្រី សុ​ដា នាយរង​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត បាន​ឲ្យ​ដឹងថា​៖ ជនល្មើស​មានឈ្មោះ ប៉ុន ឃៀង អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ​និង​មានកូន​៥​នាក់​ ​រស់នៅក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ស រ ថ​ ​អាយុ​១៧​ឆ្នាំ មាន​សតិ​មិនល្អ​និយាយ​តា​ឡាន់​មិន​ច្បាស់ ត្រូវជា​ប្អូនថ្លៃ​ជីដូនមួយ​នឹង​គ្នា​។​

មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ដើរ​មកពី​ផ្ទះ មក​ដេក​លើ​អង្រឹង​មើល​ទូរទស្សន៍​ ​នៅក្រោម​ផ្ទះ​ម្តាយមីង ដែល​ត្រូវជា​ម្តាយក្មេក​របស់​ជនល្មើស​។ នៅមាន​នោះ​ជន ល្មើស បាន​បបួល​នាង​ដើរទៅ​រោង​ឆ្អើរត្រី​នៅក្រោយ​ផ្ទះ ហើយក៏​បាន​ចាប់​នាង​ខ្ទប់ មាត់​ហើយ រំលោភ​រហូត​បានសំរេច​។ បន្ទាប់មក​នាង​ក៏បាន​ដើរមក​ដេក​យំ​នៅលើ​អង្រឹង​ក្រោម ផ្ទះ ម្តាយមីង​វិញ​។ ពេល​បាត់​នាង​យូរ​ម្តាយ​របស់​នាង​បាន​តាមរក ឃើញ​នាង​ដេក​យំ​ក៏បាន​សួរ នាំ​នាង ជាច្រើនលើក​ច្រើនសារ ទើប​នាង​ប្រាប់​ពី​រឿង​ហេតុដែល​បងថ្លៃ​ចាប់រំលោភ​។​ ​ ​

​លោក ស្រី សុ​ដា បាន​អោយដឹងទៀតថា​៖ រហូតដល់​ថ្ងៃទី​១០ ខែមករា ទើប​ម្តាយ​នា​ ​រី​រងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន នគរបាល​ស្រុក​ជល​គី​រី អោយ​ចាប់ខ្លួន​ជនល្មើស ប​ ​ញ្ជូ​ន​មក ការិយាល័យ​នគរបាល​ព្រ​ហ្ម័​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​។​ ​ ​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​ឈ្មោះ ប៉ុន ឃៀង បាន​សារភាពថា ខ្លួន​ពិតជា​ ​បាន​ចាប់រំលោភ​នារី​ជា​ប្អូនថ្លៃ​ជីដូនមួយ​របស់ខ្លួន​ពិតមែន​។ ដោយនៅ​ថ្ងៃកើតហេតុ​ប្រពន្ធ របស់គាត់​កំពុងមាន​ជម្ងឺ​សំរាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។​ ​ ​#​ជនល្មើស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទិ​១២ ខែមករា​នេះ ដើម្បី​ចាត់ការ​បន្ត និង​ជំនំ​ជំ​រះ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ រិ​ទ្ធិ ជ័យ​ ​

KA-12-01-2016-10 KA-12-01-2016-12