នី មុន្នីនាថ កាន់តែ​រីកមុខ ក្រោយពី​ទទួលបាន​តំណែង​តួឯក​ក្នុង​រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា »

​ទើបតែ​ដើមឆ្នាំ ​២០១៦​ ប៉ុណ្ណោះ នី មុន្នីនាថ សម្រុក​ថត​រឿង​ជា​បន្តបន្ទាប់​ស្ទើរតែ​រកពេលវេលា​សម្រាក គ្មាន ទោះបីជា​រឿង​ទាំងនោះ​តម្រូវ​ឲ្យ​នាង​ចេញទៅ​ថត​នៅតាម​ខេត្ត​ឆ្ងាយៗ​ឬ​ឈរ​នៅ​កណ្តាល​ថ្ងៃ​ក្តៅហែង​យ៉ាងណាក្តី ក៏​នាង​មិន​ត្អួ​ញ​ត្អែ​រដែរ ។​ដោយសារតែ​ភាព​អត់ធ្មត់​និង​ការគោរព​ពេលវេលា​បានល្អ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​បណ្តាល​ផលិតកម្ម​ជាច្រើន ស្រលាញ់​ពេញចិត្ត​ហៅ​នាង​ថត​គ្រប់ពេល ​។

នី មុន្នីនាថ កាន់តែ​រីកមុខ ក្រោយពី​ទទួលបាន​តំណែង​តួឯក​ក្នុង​រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា »

ដោយឡែក​ថ្មីៗ​នេះ នី មុន្នីនាថ ត្រូវបាន​គេ​ហៅ​ថត រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា »​ឲ្យ​ទូរទស្សន៍​ប៉ុ​ស្តិ័​លេខ​៥ ដែលមាន​ផលិតករ​ប្រចាំ​នៅក្នុង​ទូរទស្សន៍​ប៉ុ​ស្ត​លេខ​៧​ថៃ ជា​អ្នកដឹកនាំ​រឿង ដោយផ្ទាល់ ។ ​នី មុន្នីនាថ កាន់តែ​រីកមុខ រីក​មាត់ ក្រោយពី​ត្រូវបាន​ផលិតករ​ថៃ ជ្រើសរើស​ឲ្យ​នាង​សម្តែង​ជា​តួឯក​ស្រី ក្នុងការ​បើកឆាក​ថត​រឿង​ថ្មី​នេះ នាង​ថែមទាំង​បាន​ឲ្យ​ដឹង​ទៀតថា នាង​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន រួម​ការងារ​ជាមួយ​ក្រុម​ផលិតករ​ថៃ​ប៉ុស្តិ៍​លេខ​៧ ដែល​ពួកគាត់​សុទ្ធតែជា​អ្នកមាន​ជំនាញ​ក្នុង​ការផលិត​ភាពយន្ត ។

នី មុន្នីនាថ កាន់តែ​រីកមុខ ក្រោយពី​ទទួលបាន​តំណែង​តួឯក​ក្នុង​រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា »

​នាង​ថែមទាំង​រំពឹងទុក​ថា រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា »​អាច​នឹង​ផ្ទុះ​ខ្លាំង ដោយសារ​រឿងនេះ ជា​រឿង​បើកឆាក ដែល​ដឹកនាំ ដោយ​ក្រុម​ផលិតករ​ថៃ ជាពិសេស​ក្រោយពី​នាង​ចេញ​ថត​បាន​ប៉ុន្មាន ភាគ​រួចមក កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា រឿងនេះ ពិតជា​ល្អមើល​ជាក់​ជាមិនខាន ។​

នី មុន្នីនាថ កាន់តែ​រីកមុខ ក្រោយពី​ទទួលបាន​តំណែង​តួឯក​ក្នុង​រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា »

នី មុន្នីនាថ កំពុង​លេចមុខ លេច​មាត់​នៅក្នុង​រឿង​ភាគ​ជាច្រើន​ទៀត ឲ្យ​ទូរទស្សន៍ CTN និង​រឿង​ភាគ​នៅក្នុង​ទូរទស្សន៍​ខ្សែកាប​ប៉ុស្តិ៍​លេខ 8 ។ មិនតែប៉ុណ្ណោះ នាង​ត្រៀម​នឹង​ថត​រឿង​ជាច្រើន ជា​បន្តបន្ទាប់​ទៀត ។ បើតាម​ប្រភព​ពត៌មាន​ពី​អ្នកសិល្បៈ​បាន​ឲ្យ​ដឹងថា នី មុន្នីនាថ ទទួលបាន​ត​ម្កៃ​ខ្លួន​ខ្ពស់​ក្នុង​ការថត​រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា​»​នេះ ។

នី មុន្នីនាថ កាន់តែ​រីកមុខ ក្រោយពី​ទទួលបាន​តំណែង​តួឯក​ក្នុង​រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា »

ក្រោយពី​លេចមុខ​នៅក្នុង​រឿង​ភាគ​ជា​បន្តបន្ទាប់ គេ​បាន​ចាប់អារម្មណ៍​ឃើញថា នី មុន្នីនាថ កាន់តែ​ស្រស់ ស្អាត​ជាង​មុន តែ​និយាយ​ដល់​រឿង​ស្នេហា​វិញ នី មុ​នី្ន​នាថ នៅតែ​ព្យាយាម​លាក់បាំង​មិន​ចង់បង្ហាញ ប្រាប់ អំពី​រឿងរ៉ាវ​ឯកជន​របស់ខ្លួន​ឡើយ ។ ទោះបីជា​ព្យាយាម​លាក់បាំង​យ៉ាងណាក្តី ទាំង​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ សុទ្ធតែ​បានដឹងថា នី មុន្នីនាថ បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​រួចរាល់​ហើយ រង​ចាំតែ​ថ្ងៃ​មង្គល​ការចូល​មកដល់​តែប៉ុណ្ណោះ មិនយូរ​ទៀត​ទេ ពិធីមង្គលការ​របស់​នាង​អាច​នឹង​កើតមានឡើង ៕ អា​លី​ណា