តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​អាច​បញ្ជាក់​ថា​កូន​ក្នុង​ពោះ​ជា​កូនប្រុស​?

តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​អាច​បញ្ជាក់​ថា​កូន​ក្នុង​ពោះ​ជា​កូនប្រុស​?

​កាលពី​លើក​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ចំណុច​មួយចំនួន​ដែល​អាច​បញ្ជាក់​ពី​ភេទ​របស់​ទារក​ដែល​មាន​ក្នុង​ពោះ​អ្នក​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំណុច​មួយចំនួន​ទៀត​ឱ្យ​កាន់តែ​ច្បាស់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ចលនា​របស់​ទារក​
ប្រសិន​ជា​អ្នក​តែងតែ​មាន​អារម្មណ៍​ថា​កូន​ក្នុង​ផ្ទៃ​តែងតែ​កម្រើក​ជានិច្ច ឬ​មាន​ចលនា​ខ្លាំង នោះ​ទារក​ប្រហែល​ជា​កូនប្រុស​ហើយ​។​

ទីតាំង​របស់​ទារក​
ប្រសិន​ជា​ទារក​នៅ​ខាងលើ​ពោះ នោះ​ជា​កូនស្រី តែ​បើ​ចូល​ចិត្ត​នៅក្រោម នោះ​ជា​កូនប្រុស ហើយ​បើ​ចូល​ចិត្ត​នៅ​ខាងឆ្វេង​នៃ​ពោះ នោះ​ជា​ទារក​ស្រី ប៉ុន្តែ​បើ​ចូល​ចិត្ត​នៅ​ខាងស្តាំ នោះ​ប្រហែលជា​កូនប្រុស​។​

អាហារ​
បើ​អ្នក​មាន​កូនប្រុស​ក្នុង​ផ្ទៃ នោះ​អ្នកនឹង​បរិភោគ​អាហារ​ដែល​អ្នក​ចូល​ចិត្ត​នៅ​ពេល​ដែល​អ្នក​មិនទាន់​មាន​ផ្ទៃពោះ​កាន់តែ​ច្រើន​ជាង​មុន​ទៅទៀត​។​

អេកូ​ល​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​២​ខែ​ហើយ​ទៅ​ឆ្លុះ​មើល​អេកូ​ល ហើយ​ក្នុង​រូបភាព​មាន​ទម្រង់​វែង នោះ​កូន​ប្រហែល​ជា​កូនប្រុស​ហើយ​។​

ពណ៌​នៃ​សុដន់​
អ្នក​អាច​មើល​ពណ៌​នៃ​ក្បាល​ដោះ​ខាងឆ្វេង​របស់​អ្នក​បាន បើ​វា​មាន​ពណ៌​ចាស់ ថែមទាំង​មាន​ពណ៌​រាង​ខ្មៅ នោះ​កូន​អ្នក​ប្រហែលជា​ប្រុស​ហើយ​។​

ចម្រៀង​
ប្រសិន​ជា​អ្នក​ចាក់​ចម្រៀង​ស្តាប់ ហើយ​កូន​កម្រើក​ខ្លាំង​ក្នុង​ផ្ទៃ នោះ​កូន​អ្នក​អាច​ជា​កូនស្រី ផ្ទុយទៅវិញ​បើ​មិន​កម្រើក ហើយ​នៅ​ស្ងៀម នោះ​កូន​អ្នក​អាច​ជា​កូនប្រុស​។​

ការ​ចាញ់កូន​
នៅ​ចន្លោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​៣​ខែ​ដំបូង បើ​អ្នក​មិន​មាន​អា​ការៈក្អួត នោះ​កូន​អ្នក​អាច​ជា​កូនប្រុស​ហើយ​។​

ទម្លាប់​
ប្រសិន​ជា​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​ឧស្សាហ៍​ក្នុង​ការបំពេញ​ការងារ នោះ​កូន​ក្នុង​ផ្ទៃ​អាច​ជា​កូនប្រុស តែបើ​ប្រែជា​ខ្ជិល នោះ​អ្នក​ប្រហែលជា​មាន​កូនស្រី​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។