លោក បែ មករា​៖ តួនាទី​ជា​ទូត​សុច្ឆន្ទៈ​របស់ ចាន់ វឌ្ឍនាកា នាំ​កិត្តិយស​ដល់​ក្លិប​

​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា បានក្លាយ​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​រយៈពេល​១​ឆ្នាំ​ជាមួយ​ទូរ​សព្ទ​មួយ​ដែល​ឈ្មោះថា «SEATEL» នា​ពិធី​ចុះហត្ថលេខា​ផ្លូវការ​មួយ​កាលពី​ថ្ងៃទី​១១​ខែមករា​។ ក្នុងតួនាទី​នេះ វឌ្ឍនាកា ទទួលបាន​តម្លៃ​ខ្លួន​២៥០០០​ដុល្លារ​អាមេរិក និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។ អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​អង្គរ លោក បែ មករា បាន​អះអាង ក្លិប​មិន​ទទួលបាន​អ្វី​នោះឡើយ ប៉ុន្តែ​នេះ​ជា​កិត្តិយស​របស់​ក្លិប​ទាំងមូល​។​

​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​អង្គរ​បាន​បង្ហើប​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​ដ៏​មាន​ទេពកោសល្យ ចាន់ វឌ្ឍនាកា ទទួលបាន​តម្លៃ​ខ្លួន​ជាង ២៥,០០០​ដុល្លារ ពី​ការធ្វើជា​ទូត​សុច្ឆន្ទៈ​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ថ្មី South East Asia Telecom (SEATEL) នេះ​។ ប៉ុន្តែ​សម្រាប់​ក្លិប​បឹងកេត​អង្គរ​ផ្ទាល់​មិន​ទទួលបាន​ប្រាក់​តម្លៃ​ក្លិប​អ្វី​នោះទេ គ្រាន់តែ​ទទួលបាន​កិត្តិយស​ប៉ុណ្ណោះ ដែលមាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មានការ​ចាប់អារម្មណ៍ និង​សហការ​។

​ជាមួយនឹង​ការចុះកិច្ចសន្យា​មួយឆ្នាំ​ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន SEATEL ចាន់ វ​ឌ្ឍ​នា ផ្ទាល់ រួមទាំង​លោក បែ មករា ទទួល​ទូរ​សព្ទ​ដៃ​ទំនើប ដែល​ភ្ជាប់​សេវា​បណ្តាញ​របស់​ក្រុម​ដ៏​ថ្មី​សន្លាង​នេះ​ផងដែរ​។​
លោក បែ មករា​៖ តួនាទី​ជា​ទូត​សុច្ឆន្ទៈ​របស់ ចាន់ វឌ្ឍនាកា នាំ​កិត្តិយស​ដល់​ក្លិប​

​លោក Yang Liqun អគ្គនាយករង​ក្រុមហ៊ុន SEATEL បាន​បញ្ជាក់ថា ការជ្រើសរើស​កីឡាករ ចាន់ វឌ្ឍនាកា ជា​ទូត​សុច្ឆន្ទៈ​ឯកសិទ្ធិ​ប្រចាំ​ក្រុមហ៊ុន ដោយសារ​លោក​យល់ថា គេ​ជា​កីឡាករ​បាល់ទាត់​មួយ​ដ៏​ឆ្នើម ដែលមាន​ស្មារតី​ពុះពារ ព្រមទាំង​បច្ចេកទេស​គ្រប់គ្រង​បាល់​ដ៏​អស្ចារ្យ​នៅលើ​ទីលាន​ប្រកួត ជាពិសេស​មាន​ល្បឿន​លឿន ដូច​ទៅនឹង​ស្មារតី​របស់​ក្រុមហ៊ុន របស់លោក​។​

​កីឡាករ ចាន់ វឌ្ឍនាកា ជា​កីឡាករ​បាល់ទាត់​ទី​៤​ហើយ​ដែល​ធ្វើជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បន្ទាប់ពី ប្រាក់ មុន្នី​ឧត្ដម​, គួច សុ​កុម្ភៈ និង ឃួន ឡា​បូ​រ៉ាវី​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​