Facebook, Line និង Instagram ជា​សមរភូមិ​ក្ដៅ​ក្នុង​យុទ្ធនា​ការបោះឆ្នោត​នៅ​តៃវ៉ាន់​

​ខណៈ​ការបោះឆ្នោត​នៅ​តៃវ៉ាន់​ខិតជិត​មកដល់  យុទ្ធនាការ​ស្វែងរក​ប្រជាប្រិយភាព​កាន់តែខ្លាំង​ក្លា​ផងដែរ ដោយ​បេក្ខជន​បក្សនយោបាយ​ទាំងបី ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ទាញ​សំឡេងគាំទ្រ​ពី​ក្រុមយុវជន ។ Facebook, Line និង Instagram ក្លាយជា​បណ្ដាញ​សង្គម​សំខាន់​ដែល​អ្នកនយោបាយ​តៃវ៉ាន់​ប្រើប្រាស់​ទាញយក​ផលប្រយោជន៍​រៀងៗ​ខ្លួន ។

សូមស្ដាប់ព័ត៌មានលម្អិតដោយលោក មុំ ពិទូរ្យ៖

​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តៃវ៉ាន់​នឹង​មកដល់ តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​អ្នកនយោបាយ​។ បណ្ដាញ​សង្គម​មាន​ទាំង Facebook, Line និង Instagram ក្លាយជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​បេក្ខជន​ប្រធានាធិបតី​តៃវ៉ាន់​ក្នុងការ​ទាញ​ប្រជាប្រិយភាព​ពី​ម្ចាស់ឆ្នោត ជាពិសេស​នោះ​ពី អ្នកបោះឆ្នោត​វ័យក្មេង​ដែល​និយម​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​តែម្តង​។

​ជុំវិញ​បញ្ហា​នេះ គេ​អាច​យល់បាន​ថា គោលដៅ​នៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​បេក្ខជន​ប្រធានាធិបតី​គឺ ស្វែងរក​ការគាំទ្រ​ពី​ក្រុម​អ្នកបោះឆ្នោត​ក្មេងៗ​។ ក្រុមយុវជន​ទាំងនោះ​ប្រើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដែលមាន Facebook និង Line ជាដើម ក្នុងការ​ទទួលបាន​ព័ត៌មាន ដ្បិត​ពួកគេ​ដូចជា​មិនសូវ​មើល​ទូរទស្សន៍​ដូច​មុន​នោះទេ ។

​បើ​យោងតាម​សារព័ត៌មាន Channel News Asia បេក្ខជន​មកពី​បក្សប្រឆាំង​លោកស្រី Tsai Ing-wen ទាញ​បាន​ប្រជាប្រិយ​ខ្លាំងជាងគេ​ពី​ការប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​របស់លោក​ស្រី ។ ជា​បេក្ខជន​នាំមុខគេ លោកស្រី​មិន​ត្រឹម​តែមាន Facebook ឬ Line ប៉ុណ្ណោះ​ទេ តែ​លោកស្រី​ក៏បាន​ប្រើប្រាស់ YouTube ផងដែរ ។

​លោកស្រី​ធ្លាប់ប្រើ​បណ្ដាញ​សង្គម​នេះ​ដើម្បី​ផ្ញើ​សារ​នយោបាយ​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​ទៅ​ប្រជាជន​តៃវ៉ាន់ ហើយ​វីដេអូ​នោះ​ត្រូវបាន​គេ​ចូល​មើល​ដល់​ទៅ​៩​ម៉ឺន​នាក់​តាំងពី​ខែតុលា ឆ្នាំ​២០១៥​មក ។​

​ក្រៅពី​លោកស្រី Tsai Ing-wen បេក្ខជន​ប្រធានាធិបតី​ពីររូប​ផ្សេងទៀត​ក៏បាន​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ប្រមែរ​ប្រមូល​សំឡេងគាំទ្រ​ដែរ ។ បេក្ខជន​មកពី​បក្ស​កាន់អំណាច គូ​មីង​តាំង លោក Eric Chu បាន​ប្រើ​ទំព័រ Facebook ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​អ្នកគាំទ្រ​។ ហើយ​គេ​សង្កេតឃើញថា លោក​បាន​ប្រើប្រាស់​សារ​នយោបាយ ភ្ជាប់​រូប​ត្លុក​តំណាង​ឲ្យ​គោលនយោបាយ​របស់លោក​ផងដែរ​។

​ចំណែកឯ​លោក James Soong បេក្ខជន​ប្រធានាធិបតី​ម្នាក់ទៀត​ក៏​មិនបាន​ទុកចោល​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់ខ្លួន​ដែរ​។ ភាគច្រើន​លោក​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Facebook ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ដែរ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​