វីដេអូ កិច្ច​សម្ភាសន៍​ស្ដីពី លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​រយៈ​ពេល ១២

វីដេអូ កិច្ច​សម្ភាសន៍​ស្ដីពី លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​រយៈ​ពេល ១២

ឯក​ឧត្តម ឧត្តម​សេនីយ៍ត្រី ទី ឡុង អនុ​ប្រធាន​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​របាយការណ៍​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​រយៈ​ពេល ១២​ ថ្ងៃ​កន្លង​មក​។

 

ឯកឧត្តម​បាន​អាន​របាយការណ៍​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​រយៈ​ ១២ ថ្ងៃ​​ ឲ្យ​ដឹង​​ថា ការ​ត្រួត​ពិនិត្យ​​យានយន្ដ​​សរុប​ចំនួន ៣៣​ម៉ឺន ៦ ៤១៧ ​គ្រឿង យាន​ល្មើស ៧៧​ ៩១៧​គ្រឿង អប់រំ ៤០ ៦៥០ ​គ្រឿង ចេញ​ប័ណ្ណ​ពិន័យ​ ៣ម៉ឺន ៧ ២៦០ និង ពិន័យ ​២ម៉ឺន​ ៨ ​៥៩៤​គ្រឿង ក្នុង​នោះ​​ចំនួន​ទឹក​ប្រាក់​ស្មើ​នឹង​៧០%។

 

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា យានយន្ដ​បាន​ទៅ​ធ្វើ​ផ្លាក​លេខ​សរុប​ចំនួន ​១ម៉ឺន ៦ ៨៩១​គ្រឿង ក្នុង​នោះ​រថយន្ដ​មាន​ចំនួន ៥៤៣ គ្រឿង ។ យាន​ជំនិះ​​បាន​​ចូល​មក​បង់​ពន្ធ​គយ​​មាន ​៩៧៨ ​គ្រឿង ក្នុង​នោះ​ ឡាន ១៣ គ្រឿង៕

 

ឯក​ឧត្តម ទី ឡុង បាន​លើក​ដែរ​ថា ក្រោយ​ពី​អនុវត្ត​ច្បាប់​ចរាចរណ៍​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​បាន​ថយ​ចុះ​ដែរ៕

 

ខាង​ក្រោម​គឺជា​កិច្ចសម្ភាសន៍​ទាំង​ស្រុង​ជុំវិញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី