«ទឹកខ្មេះ​ផ្លែ​ប៉ោម» អាច​ព្យាបាល​មុខខ្លាញ់​បាន​

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។

ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ មានគុណ​ប្រយោជន៍​ក្នុងការ​កម្ចាត់​បាក់តេរី និង ជាតិ​ខ្លា​ញ់ ថែមទាំង​ជួយ​បន្តឹង និង ផ្តល់​សំណើម​ដល់​ស្បែក​ទៀតផង ។

​វិធី​ធ្វើ : រូបមន្ត​ធ្វើ​ទឹក​ថូ​នឺ​រ​ផ្សំ​ពី​ទឹកខ្មេះ​ប៉ោម គឺ​លាយ​ទឹកខ្មេះ​ប៉ោម​មួយភាគ​បួន​នៃ​ពែង​ជាមួយ​ទឹក​បី​ភាគ​បួន ។ យក​សំឡី​ជ្រលក់​លាប​លើ​ផ្ទៃមុខ​ទុកចោល ១០ នាទី បន្ទាប់មក​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ។ គួរ​ធ្វើ ៣-៤ ដងក្នុង ១ សបា្តហ៍ រហូតដល់​បានទទួល​លទ្ធផល​គាប់ចិត្ត ។

លាយ​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹក ១ កែវ ។ ផឹកទឹក នេះ​រៀងរាល់​យប់​មុនពេល​ចូល​គេង ។ ធ្វើបែបនេះ​ដើម្បី​រក្សា​តុល្យភាពអ័រម៉ូន​ដែល​បង្កើត​ជាតិ​ខ្លា​ញ់​លើស ។
​សម្គាល់ : ប្រសិនបើ​អ្នក​ពុំមាន​ទឹកខ្មេះ​ប៉ោម​ទេ អ្នក​អាច​ប្រើ​ទឹកខ្មេះធម្មតា​ក៏បាន​ដែរ ៕  ​ ​ ​លក្ខិណា