ទ័ព​អាមេរិក នឹង​អាច​ពង្រាយ​ដោយ​ស្របច្បាប់​ជួយ​ហ្វីលីពីន ប្រឆាំង​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​

​ចុងក្រោយ​តុលាការ​កំពូល​ហ្វីលីពីន បានប្រកាស​ពី​ធម្មនុញ្ញភាព​នៃ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​រវាង​អាមេរិក និង​ហ្វីលីពីន​ហើយ​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​មានការ​តវ៉ា​ពី​ប្រជាជន​ដែលមាន​និន្នាការ​ប្រឆាំងនឹង​អាមេរិក និង​ការជំទាស់​ពី​សមាជិកសភា​មួយចំនួន ដ្បិត​ពួកគេ​យល់ឃើញ ថា​កិច្ចព្រមព្រៀង​នោះ​បំពាន​ទៅនឹង​រដ្ឋធម្មនុញ្ញ និង​អធិបតេយ្យ​របស់​ហ្វីលីពីន​។

​នៅ​ថ្ងៃទី​១២ ខែមករា នេះ តុលាការ​ហ្វីលីពីន បានសម្រេច​បដិសេធ​ញត្តិ​របស់​សមាជិកសភា និង​សកម្មជន​មួយចំនួន​ដែល​បានដាក់​ឲ្យ​តុលាការ​ប្រកាស​ពី​អធម្មនុញ្ញភាព​នៃ​កិច្ចព្រមព្រៀង​ស្តីពី ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​។ តុលាការ បានបញ្ជាក់​ជាថ្មី​ថា​កិច្ចព្រមព្រៀង​នោះ​មិន​បានធ្វើ​ឲ្យ​ហ្វីលីពីន ត្រូវ​បាត់បង់​អធិបតេយ្យ​រប​ស់​ខ្លួន​នោះទេ​។​

​កិច្ចព្រមព្រៀង​ស្តីពី​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ការពារជាតិ​(EDCA) គឺជា​កិច្ចព្រមព្រៀង​រវាង​អា​មេ រិ​ក និង​ហ្វីលីពីន ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៤​។ កិច្ចព្រមព្រៀង​នេះ ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្ត រាយ​ផ្សេងៗ​ទៀតផង​។ ជាពិសេស​នោះ កិច្ចព្រមព្រៀង​នេះ ក៏​ជា​សមិទ្ធផល​មួយ​ដ៏​សំខាន់​នៅក្នុង អាណត្តិ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែល​នឹង​ត្រូវផុត​អាណត្តិ​នៅ​ឆ្នាំ​២០១៦ នេះ​។

​បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន កិច្ចព្រមព្រៀង​នេះ មិនមែនជា​រឿង​អ្វី​ប្លែក​នោះទេ​។ នោះ​ក៏​ព្រោះតែ អាមេរិក និង​ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​យូរ​ឆ្នាំ ហើយ​អាមេរិក ក៏​ធ្លាប់​ដាក់​មូលដ្ឋាន​យោធា​នៅ​ហ្វីលីពីន​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២​ផងដែរ​។

​តែ​អ្វីដែល​គួរកត់សម្គាល់​នោះ កិច្ចព្រមព្រៀង ដែល​ធ្វើ​ឡើងខណៈ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ឡើងក​ម្តៅ នឹងធ្វើ​ឲ្យ​អាមេរិក អាច​អន្តរាគមន៍​ដើម្បី​ការពារ​ហ្វីលីពីន​នៅក្នុង​តំបន់​ជម្លោះ​បាន​គ្រប់ពេល​។ មានន័យថា​ពេលនេះ កងទ័ព​អាមេរិក អាចមាន​វត្តមាន​ដើម្បី​ទប់ទល់​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ស្របច្បាប់​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បានអូសបន្លាយ​ជាច្រើន ទសវត្ស​រ៍ហើយ ដ្បិត​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​ដោយយោង​តាមច្បាប់​អន្តរជាតិ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​