Q&A : មានវិធីពន្យារកំណើតដោយមិនប្រើស្រោមអនាម័យឬទេ ?

សំណួរ : នាង​ខ្ញុំ​រួមរស់​ជាមួយ​ស្វាមី​យូរ​ឆ្នាំ​មកហើយ ពួកយើង​មាន​សិច​ជាមួយគ្នា​ញឹកញាប់​ណាស់ ។ ដំបូង​ឡើយ​ពួកយើង​ប្រើ​ស្រោមអនាម័យ ប៉ុន្តែ​ក្រោយមក​ប្តូរ​មក​ប្រើ​វិធី​លេបថ្នាំ​ពន្យារកំណើត​ជំនួស​វិញ ព្រោះ​ពួកយើង​ទាំងពីរ​នាក់​មិន​ចូលចិត្ត​ប្រើ​ស្រោមអនាម័យ​ឡើយ ។ ប៉ុន្តែ​ការប្រើ​ថ្នាំ​ពន្យារកំណើត​ត្រូវ​លេប​ជាប់​គ្នា វា​ជាការ​ពិបាក​មែនទែន ទើប​នាង​ខ្ញុំ​ចង់​ជម្រាប​សួរថា តើមាន​វិធី​ណា​ដែល​អាច​ការ​ញរ​កំណើត​ដោយ​មិន​ប្រើ​ស្រោមអនាម័យ ?

Q&A : មានវិធីពន្យារកំណើតដោយមិនប្រើស្រោមអនាម័យឬទេ ?

​ចម្លើយ : ការ​លេបថ្នាំ​ពន្យារកំណើត​ត្រូវបាន ចាត់ទុកថា​ជា​វិធី​ដែល​បាន​ទទួលផល​ខ្ពស់​រហូតដល់​ទៅ ៩៧ ភាគរយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ភ្លេច​លេបថ្នាំ​នឹង​ប្រឈម​ចំពោះ​ការ​មាន​ផ្ទៃពោះ​ភ្លាម ។ ដូច្នេះហើយ​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​លេបថ្នាំ ឬ ឧស្សាហ៍​ភ្លេច​លេបថ្នាំ គួរតែ​ប្រើ​ស្រោមអនាម័យល្អ​ជាង ព្រោះ​ការប្រើ​ស្រោមអនាម័យ​មិន​គ្រាន់តែ​ជួយ​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ការពារោគ​ឆ្លងតាម​ការរួម​ភេទ​បាន​ទៀតផង ។ ប្រសិនបើ​អ្នក និង ស្វាមី​មានការ​ជឿទុកចិត្តគ្នា​ទៅវិញទៅមក អាច​សាកល្បង​ពិគ្រោះគ្នា​អំពី​វិធី​ផ្សេងៗ ដូចជា​វិធី​ចាក់ទឹក​ក្រៅ​ពាង​ក៏​ជា​ជម្រើស​ល្អ​ដែរ ៕