​ស្ពៃក្តោប​ពណ៌​ស្វាយ​អាច​ជួយ​អោយ​ស្បែក​ភ្លឺ​ថ្លា​

​ស្ពៃក្តោប​ពណ៌​ស្វាយ​អាច​ជួយ​អោយ​ស្បែក​ភ្លឺ​ថ្លា​

ក្រៅ​ពី​អត្ថប្រយោជន៍​របស់​វា ដែល​ត្រូវបាន​គេ​ប្រើ​ធ្វើ​ជាញ៉ាំ និង ដាក់ចូល​ទៅក្នុង​មុខម្ហូប​សំខាន់ៗ មួយចំនួន​នោះ ស្ពៃក្តោប​ពណ៌​ស្វាយ ក៏​មាន​ប្រសិទ្ធិភាព​ដ៏​អស្ចារ្យ ក្នុង​ការជួយ​អោយ​ស្បែក​របស់​យើង ម្នាក់ៗ​ភ្លឺ​ថ្លា​ចែង​ចាំង ដោយសារ​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត​របស់​វា​បាន​ផង​ដែរ​។​
 
វា​ជា​បន្លែ​ដ៏​ល្អ សម្រាប់​អ្នក​ដែល​ចូលចិត្ត​បរិភោគ ញុំាប​ន្លែ​។ អត្ថប្រយោជ៍​របស់​វា ស្ពៃក្តោប​ពណ៌​ស្វាយ នេះ​គឺ វា​ជា​ប្រភព​ដ៏​សម្បូរ​នៃ វីតាមីន C និង វីតាមីន K​។ សារធាតុ​ពណ៌​ដ៏ឌិត នៃ​បន្លែ​នេះ គឺ​មាន​ដោយសារតែ បរិមាណ​នៃ​កំហាប់​ដ៏​ខ្ពស់ របស់​សារជាតិ anthocyanin polyphenols (​ជា សមាសធាតុ​ប្រឆាំង នឹង​ប្រតិកម្ម​អុកស៊ីត​ដ៏​ខ្លាំង ដែល​មាន​នៅ​ក្នុង​អាហារ និង មាន​ផ្ទុក​ផងដែរ​នូវ ស​មាស ធាតុ​ប្រឆាំងនឹង​ការ​លាក​) ដែល​វា​ធ្វើអោយ មាន​សារធាតុ​phytonutrients កាន់តែ​ច្រើន​ជាង ស្ពៃក្តោប​ពណ៌​បៃតង​។ ការសិក្សា​ស្រាវជ្រាវ ចំនួន​ពីរ​បី​ករណី ក៏​បាន​បង្ហាញ​ផង​ដែរ​ថា សារជាតិ anthocyanin អាច​នឹង ជួយ​កាត់បន្ថយ​បាន​នូវ ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​, ជំងឺ​ទឹកនោម​ផ្អែម និង ប្រភេទ នៃ​ជំងឺមហារីក​ជាក់លាក់ មួយចំនួន​។ ស្ពៃក្តោប​ពណ៌​ស្វាយ គឺ​សម្បូរ​ទៅដោយ សមាសធាតុ ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ដែល​អាច​នឹង​ធ្វើអោយ​ស្បែក​របស់​អ្នក មាន​សភាព​កាន់តែ​ទន់​រលោង និង ស្រស់ថ្លា ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។