អតីតរដ្ឋមន្ត្រីការ បរទេសអាមេរិក អំពាវនាវឲ្យ ទប់កំណើនជនអន្ដោប្រវេសន៍

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យអាមេរិក និង ជាអតីតរដ្ឋមន្ត្រីការបរទេស ក្នុងរដ្ឋបាលលោក អូបាម៉ា លោកស្រី ហ៊ីលឡារី គ្លីនតុន បានចេញសេចក្ដីអំពាវនាវ ឲ្យមាន ចំណាត់ការបញ្ឈប់ ការកើនឡើង ចំនួនជនអន្ដោប្រវេសន៍ និង ចាត់ការប្រជាជនណា ដែលគ្មានឯកសារបញ្ជាក់ ត្រឹមត្រូវ ដើម្បីបញ្ឈប់ ការព្រួយបារម្ភ ពីសំណាក់ សហគមន៍ជនអន្តោប្រវេសន៍។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា នេះជាការជជែកជាមួយនឹងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ហើយលោកស្រី គ្លីនតុន បានថ្កោល ទោសចំពោះការកើនឡើងជនអន្ដោប្រវេសន៍ ក្រោមការ កាន់កាប់របស់ក្រសួងសន្ដិសុខមាតុភូមិ និងបានចេញ គម្រោងមួយដែល នឹងអាចជួយការពារ ដល់គ្រួសារអាមេរិកកណ្ដាល ដើម្បីដោះស្រាយបញ្ហាស្វែង រកសិទ្ធិជ្រកកោន៕

អតីតរដ្ឋមន្ត្រីការ បរទេសអាមេរិក អំពាវនាវឲ្យ ទប់កំណើនជនអន្ដោប្រវេសន៍