Klopp លែង​បារម្ភ​ចំពោះ​ការដាក់​កីឡាករ​លេង ពេល​ជួប​កាំភ្លើង​ធំ Arsenal

បញ្ហា​របស់លោក Jurgen Klopp ក្នុង​ការដាក់​កីឡាករ​ចូល​លេង​ប្រកួត ជាមួយ​ក្រុម​កំពូល​តារាង Premier Leauge កាំភ្លើង​ធំ Arsenal លែង​ជា​បញ្ហា​ស្មុគស្មាញ​ទៀតហើយ ខណៈដែល​កីឡាករ​សំខាន់ Mamadou Sakho និង Kolo Toure រួមទាំង​កីឡាករ Jordan Henderson សុទ្ធតែ​អាច​ចូល​លេង​មកជួយ​ហង្ស​ក្រហម Liverpool បាន​វិញ​ទាំងអស់។

mamadou-sokhoគ្រូបង្វឹក​លោក Klopp ត្រៀម​ដាក់​កីឡាករ​ទាំងនេះ​ចូល​លេង​នៅ​ថ្ងៃ​ពុធ​នេះ ជាមួយ​ក្រុម Arsene Wenger ដែល​កំពុង​ឡើង​ជើង។
Toure ជាសះស្បើយ​របួស រមូល​សាច់ដុំ​វិញ ក្រោយពី​ខកខាន​ប្រកួត​ជាមួយ​ក្លិប Newcastle នៅ St James Park និង​ប្រកួត​ក្នុង​លី​ក Capital One Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ យកឈ្នះ​ក្រុម Stoke City ខណៈ​កីឡាករ Sakho មិនបាន​ចូល​លេង​ជាមួយ​ហង្ស​ក្រហម​នេះ ចាប់តាំងពី​មាន​របួស​ជង្គង់ ក្នុងការ​ប្រកួត​ជាមួយនិង​ញ​ញូ​រ​ធំ West Ham កាលពីដើម​ខែមករា​នេះ​មក។
រីឯ​កីឡាករ Dejan Lovren ក៏​ឆាប់​បានជា​សះស្បើយ​ជាង​ការរំពឹង ពី​បញ្ហា​របួស​សរសៃពួរ ប៉ុន្តែ​មិនអាច​ចូល​លេង​ជាមួយនិង​កាំភ្លើង​ធំ Arsenal ទេ​នៅ​ថ្ងៃ​ពុធ​នេះ​ទេ ប៉ុន្តែ​កីឡាករ​នេះ​អាច​ចូល​លេង​ជាមួយ Liverpool ដែល​ត្រូវ​ជួប​ភ្ញៀវ​បិសាច​ក្រហម Manchester United នៅ​ថ្ងៃអាទិត្យ​នេះ​វិញ។
គ្រូបង្វឹក Liverpool លោក Klopp បាន​ថ្លែងថា «ស្ថានភាព​នេះ វា​ល្អប្រសើរ​ណាស់ ជាង​ពីរ​បី​ថ្ងៃមុន»។ លោក Klopp មិនបាន​បញ្ជាក់ថា កីឡាករ Ilori អាច​ចូល​លេង​សម្រាប់ តំបន់​ការពារ​កណ្តាល​បាន​ឬ​យ៉ាងណាទេ ខណៈ​ការប្រកួត FA Cup កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ជុំ​ទី​បី លេង​ស្មើ​ជាមួយនិង Exeter City ដោយសារ​បញ្ហា​តំបន់​ខ្សែការពារ​កណ្តាល៕