មនុស្ស​ប្រុស​ស្រី​៥​នាក់​សប្បាយ​នឹង​គ្រឿងញៀនត្រូវ​អាវុធហត្ថ​រតនគិរី​ព័ទ្ធចាប់​ខ្លួន​

​ខេត្តរតនគិរី​៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ព័ទ្ធ​ចាប់ខ្លួន​ក្នុងករណី​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែ​ចាយ​គ្រឿងញៀន​។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ៥ ព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​ការចុះ​ចាប់ខ្លួន​ក្រុម​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​នោះ ដោយសារ​មានការ​សម្របសម្រួល​ពី​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្តរតនគិរី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ ។ ក្នុងនោះ​មានឈ្មោះ ១- អឿន មនោ​រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ភេទ​ប្រុស ២-​ឈ្មោះ ឆាំ ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ៣-​ឈ្មោះ អ៊ុន សុវណ្ណ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ ៤-​ឈ្មោះ ចាន់ សុខ ខេ​ត ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​អ៊ុតសក់ មាន​ទីលំនៅ​ក្នុង​ក្រុង​បាន​លុង និង ៥-​ឈ្មោះ ឆាំ ឫទ្ធី​បុត្រ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ ។​

សមត្ថកិច្ច​ប្រមូលបាន​វត្ថុតាង​ដូចជា ជញ្ជីង​ថ្លឹង ចំនួន ០១ ទូរស័ព្ទដៃ​ចំនួន ៦​គ្រឿង ប្រាក់រៀល ចំនួន ៦​ម៉ឺន​រៀល និង​ដុល្លារ ៥​ដុល្លារ ម្ស៉ៅ ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន ១៦៧​ក្រាម និង​សម្ភារៈប្រើប្រាស់ មួយចំនួន ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​សមត្ថកិច្ច​បាន ឃុំខ្លួន​បណ្តោះ​អាស​ន្ត​នៅ​ទីប​ញ្ជា ការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម និតិ វិធី​ច្បាប់ ៕ លី វណ្ណ​: ​

KA-12-01-2016-29 KA-12-01-2016-30